(ភ្នំពេញ)៖ ពិសេសណាស់ សម្រាប់អ្នកចង់រកកន្លែងញាំប៉ូវកម្លាំង ជាមួយនឹងភោជនីយដ្ឋាន «អណ្ដាតរាំ» ដឹងតែអេម​ជាមួយម្ហូបដ៏ឈ្ងុយឆ្ងាញ សាច់គោស្រស់ៗ ដាក់អាំងនៅលើថ្ម ក្លិនភាយឈ្ងុយជាប់ច្រមុះតែម្តងហើយ។

គិតពីកន្លែងញាំអាហារពេលល្ងាច កុំភ្លេចភោជនីយដ្ឋាន «អណ្ដាតរាំ» ជាមួយគ្រឿងសមុទ្រថ្មីៗ ស្រស់ៗ ព្រមទាំងសាច់គោអាំងលើថ្ម ឆ្ងាញ់ទាល់តែអណ្ដាតរាំហ្មង។

មិនថាអាហារថ្ងៃត្រង់ អាហារពេលល្ងាច ពិតជាអេមតែម្ដងជាមួយ ភោជនីយដ្ឋាន «អណ្ដាតរាំ» ទាំង២សាខា។ សម្រាប់ការជួបជុំ ញាំអាហារថ្ងៃត្រង់ពីភោជនីយដ្ឋាន «អណ្ដាតរាំ» មានបម្រើជូននូវម្ហូបអាហារបែបខ្មែរជាច្រើនមុខច្រើន។

ដោយឡែកសម្រាប់អាហារពេលល្ងាចភោជនីយដ្ឋាន «អណ្ដាតរាំ» ក៏មាននូវគ្រឿងសមុទ្រថ្មីៗ ស្រស់ៗ ចំអិនជូនជាច្រើនមុខជាមួយម្ហូបពិសេសៗ ព្រមជាមួយសាច់គោអាំងលើថ្ម ដែលបានជ្រើសរើស យកថ្មមកពីភ្នំភ្លើងមកប្រើក្នុងការអាំងសាច់។ ក្នុងនោះផងដែរ ភោជនីយដ្ឋាន «អណ្ដាតរាំ» ក៏មានភេសជ្ជៈជាច្រើនមុខដូចជា៖ ស្រាក្រឡុក, ស្រាក្រហម, ស្រាបៀរ, ទឹកផ្លែឈើស្រស់, និងទឹកផ្លែឈើក្រឡុក ជាច្រើនមុខផ្សេងទៀត។

ភោជនីយដ្ឋាន «អណ្ដាតរាំ» មានទីតាំងធំទូលាយ ងាយស្រួលក្នុងការចតរថយន្ត មានបន្ទប់ធំទូលាយបរិយាកាសមានផាសុកភាព ជាពិសេសនៅជាន់ខាងលើមានជា ខារ៉ាអូខេ Snooker សម្រាប់ភ្ញៀវច្រៀងលេងកំសាន្តបន្ធូរអារម្មណ៍។ ដូច្នេះកុំភ្លេចណា ជម្រើសក្នុងការជួបជុំក្រុមគ្រួសារ ក្រុមការងារ មិត្តភក្តិ រៀបចំកម្មពិធីជប់លៀង ខួបកំណើត អញ្ចើញមកភោជនីយដ្ឋាន អណ្ដាតរាំ ពិតជាមិនធ្វើឲ្យអ្នកខកបំណងឡើយ។

ចង់មកសាកម្ហូបថ្មីៗជាមួយភោជនីយដ្ឋាន «អណ្ដាតរាំ» មានទីតាំង ស្ថិតនៅសាខាមុនីវង្ស ផ្ទះលេខ ២៨៦A ផ្លូវមុនីវង្សកែងផ្លូវ ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ សាខាបឹងកេងកងផ្ទះលេខ២០៧ ផ្លូវ៥១ ទល់មុខ In and Out Mart លេខទូរស័ព្ទ ០៧៧ ៥៣៣ ៣៣៨ ឬ ០២៣ ៩៩៨ ៣៣៨, ០១៥ ៤៥៥ ៣៨៨៕