(ភ្នំពេញ)៖ ផលិតផលលំនៅឋានថ្មីម៉ាក MC នាំចូល និងចែកចាយផ្ដាច់មុខពីប្រទេសម៉ាឡេស៊ី ដោយក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី បានធ្វើពិធីសម្ពោធជាផ្លូវការ កាលពីព្រឹកថ្ងៃទី ១៨ ថ្ងៃសៅរ៍ ខែសីហា ឆ្នាំ ២០១៨ នេះ នៅសណ្ឋាគារ Raffles Hotel Le Royal ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសអ្នកសិល្បៈជាច្រើនរូប។ ពិធីសម្ពោធជាផ្លូវការក្បឿងសេរ៉ាមិចថ្មីនាំចូលពីម៉ាឡេស៊ីគឺជាការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ដែលកំពុងកើនឡើងឥតឈប់ឈរ ហើយអតិថិជនក៏មានការគាំទ្រច្រើននៅគ្រប់សាខាទាំងអស់របស់ក្រុមហ៊ុន។
លោក ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី បានថ្លែងថា «ដោយមើលឃើញពីការកើនឡើងនូវតម្រូវការសាងសង់ ទើបក្រុមហ៊ុនរបស់យើងបានសិក្សាស្រាវជ្រាវ និងស្វែងរកផលិតផលសំណង់ជាច្រើនមុខ រហូតចុងក្រោយសម្រេចជ្រើសយកផលិតផលម៉ាក MC ដែលជាផលិតផលមានគុណភាពរបស់ម៉ាឡេស៊ីមកចែកចាយផ្ដាច់មុខនៅកម្ពុជា ។មួយវិញទៀត ប្រទេសកម្ពុជា មានស្ថេរភាពល្អ សេដ្ឋកិច្ចកំពុងមានភាពរីកចម្រើន និង វិស័យសំណង់ មានការអភិវឌ្ឃន៍ ដែលជាឱកាសមួយ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជន ដូច្នេះ ក្រុមហ៊ុន ហ៊ួត ជា បាននាំយកនូវផលិតផល មានគុណភាពល្អ គឺម៉ាក់MCនេះតែម្ដង»។
លោក បានបន្តទៀតថា «ក្បឿងសេរ៉ាមិច MC ដែលនាំចូល និងចែកចាយដោយក្រុមហ៊ុនត្រូវបានបែងចែកជា៤ ប្រភេទដូចជា MC Elite, MC Easy, MC Classic និងMC ធម្មតា សម្រាប់ជ្រើសរើសតាមការស្រលាញ់ និងថវិការបស់អតិថិជន។ ផលិតផលផ្សេងទៀតក្រោមម៉ាកសញ្ញាដដែលរាប់បញ្ចូលទាំងបង្គន់ ស៊ិញលាងដៃ ទ្វារជាដើមនោះក៏នឹងផ្តល់ជម្រើសដ៏ល្អសម្រាប់អតិថិជនដូចគ្នា។ ក្រុមហ៊ុន ហ៊ួត ជា ដែលបច្ចុប្បន្នមានសាខាសរុប ២៣ កន្លែង គ្រោងនឹងពង្រីកខ្លួនឲ្យបានទៅដល់គ្រប់ ២៥ រាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខជាមួយផលិតផលសំណង់ និងលំនៅឋានដ៏សម្បូរបែប»។
ជាមួយគ្នានេះផងដែរ លោក ឈិត ហ៊ែល នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ហួត ក៏បានបន្ថែមផងដែរថា «ក្រុមការងាររបស់យើងបានធ្វើតេស្តសាកល្បងយ៉ាងយកចិត្តទុកដាក់ និងពេញចិត្តលើគុណភាពរបស់ម៉ាកសញ្ញាថ្មីនេះ។ ដូច្នេះ យើងសង្ឃឹម និងជឿជាក់ថា អតិថិជននឹងស្រលាញ់ពេញចិត្តដូចយើងដែរ។ ការនាំយកផលិតផលថ្មី ប្រកបដោយគុណភាព និងភាពសម្បូរបែបជាអ្វីដែលក្រុមហ៊ុនបាន និងកំពុងធ្វើដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនបន្ថែមទៀត។ ក្បឿងសេរ៉ាមិចម៉ាក MC ត្រូវបានទទួលស្គាល់គុណភាព និងការទុកចិត្តពីប្រទេសម៉ាឡេស៊ី។ មិនតែប៉ុណ្ណោះ យើងបាននាំយកជម្រើសតម្លៃជាច្រើនលើម៉ាកផលិតផលនេះដើម្បីឲ្យគ្រប់អតិថិជនអាចជាវយកទៅប្រើប្រាស់តាមតម្រូវការ និងលទ្ធភាពរបស់ពួកគាត់»។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន ហ៊ូត ជា ក៏បានបង្កើតមូលនិធីសប្បុរសធម៌ជារៀងរាល់ខែ ដោយយកប្រាក់ចំនួន ២ភាគរយនៃប្រាក់ចំនេញយកទៅជួយសង្គម ជាក់ស្ដែងខែក្រោយនេះ យើងបានយកថវិការ ១០ លានរៀលជូនមន្ទីរពេទ្យគន្ធបុប្ផា និង ជួយដល់ជនទីទល់ខ្សត់ដទៃទៀត ផងដែរ៕