(ភ្នំពេញ)៖ អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តនៅទូទាំងប្រទេស​ ​បានអញ្ជើញបើកហិបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅតាមមណ្ឌលប្រឡងនានា ខណៈដែលការប្រឡងថ្នាក់ជាតិដ៏ធំមួយនេះ កំពុងតែដំណើរការទៅយ៉ាងរលូន និងស្ងប់ស្ងាត់ធម្មតា។

យ៉ាងណាមិញ សម្រាប់ការប្រឡងនេះ ក៏សង្កេតឃើញមានបេក្ខជន បេក្ខនារីមួយចំនួន ហាក់មានបញ្ហាសុខភាព ​ដោយ​សារ​មាន​អាការៈ​វិល​មុខ ខ្យល់គរ ក្អួត ជាដើម​។ ក្នុង​នោះ បេក្ខជន​ខ្លះ​បាន​បន្ត​ការ​ប្រឡង​ឡើង​វិញ បន្ទាប់​ពី​មាន​អាការៈ​ធូរ​ស្រាល​ក្រោយ​ទទួល​បាន​ជំនួយ សង្គ្រោះ​បឋម ពី​ក្រុម​គ្រូ​ពេទ្យ​ប្រចាំ​ការ​នៅ​តា​ម​មណ្ឌល​នោះ។ ​

ដោយឡែក នៅឯ​ខេត្តកំពង់ចាមវិញ ក៏គេឃើញមានបេក្ខជន​ពិការម្នាក់ ​​ចូលរួម​ប្រឡង​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិនេះផងដែរ។ នេះបើតាមការក្រសួងអប់រំ យុវជន និងកីឡា ដែលបានបង្ហោះនៅលើទំព័រ Facebook ផ្លូវការនៅមុននេះបន្ដិច នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ។

​ថ្លែងក្នុងពេលអញ្ជើញបើកវិញ្ញាសារ លោកអភិបាលខេត្ត និងថ្នាក់ដឹកនាំផ្សេងទៀត ក៏​បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឲ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឲ្យរឹងមាំ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង និងបាន​ជូនពរបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ទទួលបានជោគជ័យ។

សូមជម្រាបថា សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨នេះ ​ធ្វើឡើងនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨។ បេក្ខជនប្រឡងឆ្នាំនេះ មានចំនួនសរុប ១១៧,០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន ១៩៥មណ្ឌល ដែលត្រូបានចែកចេញជា ៤៧៦១បន្ទប់ នៅរាជធានី-ខេត្តទាំង២៥៕

អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន និងថ្នាក់ដឹកនាំ អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប

អភិបាលខេត្តកំពង់ធំ លោក សុខ លូ និងថ្នាក់ដឹកនាំ អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប

អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង និងថ្នាក់ដឹកនាំ អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប

លោក ពិន ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ និងថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប

អភិបាលខេត្តកំពត លោក ជាវ តាយ និងថ្នាក់ដឹកនាំខេត្ត អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង និងថ្នាក់ដឹកនាំខេត្ត អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប

អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល និងថ្នាក់ដឹកនាំខេត្ត អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប

អភិបាលខេត្តរតនគិរី លោក ថង​ សាវុន និងថ្នាក់ដឹកនាំខេត្ត អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង និងថ្នាក់ដឹកនាំខេត្ត អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប

អភិបាលខេត្តតាកែវ លោក អ៊ូច ភា និងថ្នាក់ដឹកនាំខេត្ត អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប

អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា និងថ្នាក់ដឹកនាំខេត្ត អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប

អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងថ្នាក់ដឹកនាំខេត្ត អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន និងថ្នាក់ដឹកនាំខេត្ត អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប

អភិបាលខេត្តព្រៃវែង លោក ជា សុមេធី និងថ្នាក់ដឹកនាំខេត្ត អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប

អភិបាលខេត្តក្រចេះ លោក វ៉ា ថន និងថ្នាក់ដឹកនាំខេត្ត អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប

អភិបាលខេត្តត្បូងឃ្មុំ លោក លី ឡេង និងថ្នាក់ដឹកនាំខេត្ត អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប

 

អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន និងថ្នាក់ដឹកនាំខេត្ត អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប

អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងបាក់ឌុប

អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងបាក់ឌុប