(ភ្នំពេញ)៖ យុវជនកម្ពុជាដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កន្លងទៅ បានអះអាងថា គ្មានបុគ្គលណាម្នាក់ ឬក្រុមណាមួយមកបង្ខិតបង្ខំពួកគេឱ្យទៅបោះឆ្នោតនោះឡើយ ពោលការចូលរួមបោះឆ្នោតរបស់ពួកគេ ព្រមទាំងក្រុមគ្រួសារ គឺធ្វើឡើងដោយស្ម័គ្រចិត្តក្នុងនាមជាពលរដ្ឋខ្មែរ។ នេះជាការបញ្ជាក់របស់យុវជន គឹម ភក្ត្រា និងមិត្តភក្តិ ដែលសុទ្ធតែជានិស្សិតនៃសាកលវិទ្យាសុខាភិបាល។

យុវជន គឹម ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា «ទាក់ទនទៅនឹងការបោះឆ្នោត ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨នេះ គឺគ្មានការបង្ខិតបង្ខំទេ ព្រោះសូម្បីតែរូបខ្ញុំបាទក៏បានចូលរួមបោះឆ្នោតនោះផងដែរ ហើយមិនត្រឹមតែរូបខ្ញុំទេ គ្រួសាររបស់ខ្ញុំក៏បំពេញសិទ្ធិជាពលរដ្ឋរបស់ប្រទេសកម្ពុជាផងដែរ»

ចំណែកមិត្តភក្តិមួយចំនួនទៀតរបស់យុវជន គឹម ភក្ត្រា ដែលឈរអមជាមួយគ្នានោះ ក៏បានលើកឡើងមិនខុសគ្នាដែរ គឺថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កន្លងទៅ គ្មានការបង្ខិតបង្ខំពីជនណាម្នាក់នោះឡើយ។

ដើម្បីកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូសម្ភាសន៍របស់ក្រុមយុវជនខាងលើ៖