(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសធ្ងន់១៣នាក់ និងរបួសស្រាល២០នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦គ្រឿង, រថយន្ដធុនធំ២គ្រឿង, ម៉ូតូរ៉ឺម៉ក១គ្រឿង និងរថយន្ដធុនតូច៧គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, ប្រជែង និងកត្តាយាន។
សូមបញ្ជាក់ថា រយៈពេល១៩៨ថ្ងៃចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចណ៍កើតឡើងចំនួន១៥៦លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៧៥នាក់, របួសស្រាល៧៧នាក់ និងរបួសធ្ងន់១៣៦នាក់៕