(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៦៨៦គ្រឿង រកឃើញល្មើសច្បាប់១៦១គ្រឿង (ម៉ូតូ៦៣ភាគរយ) អប់រំ៧៨គ្រឿង និងផាកពិន័យ៨៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៩ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន៨៨៩គ្រឿង, អប់រំ៤២គ្រឿង និងផាកពិន័យចំនួន៥៣គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៤,០៩៦គ្រឿង រកឃើញយានយន្តល្មើស២,៦៩៤(ម៉ូតូ៦៤%) ក្នុងនោះអប់រំ១,១៦៨គ្រឿង និងផាកពិន័យ១,៥២៦គ្រឿង៕