(ភ្នំពេញ)៖ ហ្វីបៀស (Phibious) ជាក្រុមហ៊ុនភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំជាងគេមួយនៅកម្ពុជា ដោយត្រូវបានទទួលស្គាល់លើស្នាដៃការងារប្រកបដោយភាពច្នៃប្រឌិតខ្ពស់ តាមរយៈការឈ្នះពានរង្វាន់ជាច្រើនប្រចាំតំបន់អាស៊ីអាគ្នេយ៍ ហើយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ បានប្រកាសអំពីគម្រោងថ្មីមួយទៀតលើផ្នែក ឌីជីថលរបស់ខ្លួន ដើម្បីពង្រឹងផ្នែកឌីជីថលផ្ទាល់ខ្លួន និងម៉ាកផលិតផល/សេវារបស់ដៃគូ ពាណិជ្ជកម្មដើម្បីរក្សាទំនាក់ទំនង និងផ្សារភ្ជាប់ទំនាក់ទំនងទៅនឹងអ្នកប្រើប្រាស់ចុងក្រោយ ដែលបច្ចុប្បន្នយើងម្នាក់ៗចំណាយពេល ច្រើនលើទូរស័ព្ទ ដើម្បីទំនាក់ទំនង និងការកម្សាន្តផ្សេងៗនៅលើប្រព័ន្ធឌីជីថល។

យោងតាមសេចក្តីប្រកាសរបស់និយ័តករទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថាចំនួនទូរស័ព្ទ ដែលអាចប្រើអ៊ីនធើណិតបានមានប្រមាណជាង១០,៧លានគ្រឿងនៅឆ្នាំ២០១៧ ពោលគឺកើន ឡើងប្រមាណ ៣៣,៧៧ភាគរយធៀបនឹងឆ្នាំមុន។ ចំពោះទូរលេខនៃអ្នកប្រើប្រាស់អ៊ីនធើណិត នៅក្នុងឆ្នាំ២០១៧ដដែលនេះ មានចំនួន ៨,៥លាន ដែលចំនួននេះកើនឡើង ៥០០,០០០អ្នក បើប្រៀបធៀបទៅនឹងឆ្នាំមុន។នៅឆ្នាំ២០២៣ ក្រសួងនឹងធ្វើការផ្លាស់ប្តូរប្រទេសមួយនេះ ឲ្យទៅជាសេដ្ឋកិច្ចឌីជីថល មានន័យថា ចំណែកដ៏ធំនៃប្រជាជន នឹងប្តូរទៅប្រើឧបករណ៍ឌីជីថល ដោយមានសមត្ថភាព ប្រើបច្ចេកវិទ្យាទំនើបដើម្បីធ្វើឲ្យជីវិតរស់នៅប្រចាំ និងការងាររបស់ខ្លួនមានភាព ងាយស្រួល។ នេះជាផ្នែកមួយនៃការជំរុញរបស់រដ្ឋាភិបាលដើម្បីបំពេញការផ្លាស់ប្តូរទៅជា សេដ្ឋកិច្ចឌីជីថលក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះ ដើម្បីប្រកួតប្រជែងនឹងប្រទេសសមាជិក អាស៊ាន។

លោក Mervyn Cheo ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន ហ្វីបៀស ឥណ្ឌូចិន បានថ្លែងថា «នាពេលបច្ចុប្បន្ននេះ ប្រជាជនកម្ពុជា ពិតជាជឿនលឿនលើផ្នែកបច្ចេកវិទ្យា ដែលនេះគឺជាឱកាសដែលយើងត្រូវចាប់យកឲ្យបាន។ យើងត្រូវការផ្តោត សំខាន់ ទៅលើជំនាញ និងសម្ថតភាពថ្មីបន្ថែមដើម្បីអភិវឌ្ឍសេវាផ្នែកឌីជីថលថ្មីសម្រាប់ម៉ាក ផលិតផល/សេវារបស់អតិថិជន ដើម្បីភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរ ជាមួយអ្នកប្រើប្រាស់ ចុងក្រោយជាក់ស្តែងដូចជាការផ្សព្វផ្សាយ និងកម្សាន្តជាបែបឌីជីថល កម្មវិធីសេវាហិរញ្ញវត្ថុ និងការទិញទំនិញលើទូរស័ព្ទដៃជាដើម»

លោកបានបន្តទៀតថា «ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងការផ្លាស់ប្តួរឥតឈប់ឈរ នៃផ្នែកឌីជីថល យើងជឿថាគ្រប់ម៉ាកផលិតផល/សេវា មិនអាចធ្វេសប្រហែស បាននោះទេ សូម្បី 1វិនាទីចំពោះគូប្រកួតប្រជែងថ្មីៗ យុទ្ធសាស្រ្តថ្មី និងអ្វីដែលបង្កើតឡើងថ្មីផងដែរ។ ហ្វីបៀស មានវត្តមាន ១៦ឆ្នាំនៅក្នុងតំបន់នេះ ហើយយើងបានឃើញការ ផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់អ្នកប្រើប្រាស់ក្នុងរយៈពេលប៉ុន្នានឆ្នាំនេះ។ ដើម្បីឆ្លើយតប ទៅនឹងការផ្លាស់ប្តូរនេះ យើងបានត្រៀមខ្លួនរួចជាស្រេចដោយសម្របនិងបង្កើតគំនិត ច្នៃប្រឌិតដើម្បីជាប្រយោជន៍ដ៏ពិសេសជាងគេសម្រាប់អតិថិជនរបស់យើង។ ការផ្លាស់ប្តូរនេះ គឺជាជំហានមួយទៀត ដើម្បីបង្ហាញនូវការទទួលស្គាល់លើការវិវឌ្ឍ នាសម័យ ឌីជីថល ដូចនាពេលសព្វថ្ងៃ»

លោក Jimmy Lim នាយកប្រតិបត្តិប្រចាំតំបន់ និងគ្រប់គ្រងផ្នែកឌីជីថល ក៏បានថ្លែងក្នុងកម្មវិធីនោះថា «ជាមួយនឹងភាពរីកដុះដាលលើផ្នែកឌីជីថល វាក៏បានក្លាយជាផ្នែកស្នូលសម្រាប់គ្រប់វិស័យ ដែលនឹងនាំមកនូវភាពជោគជ័យ នៃអាជីវកម្មដោយផ្អែកលើការអនុវត្ត និងជំនាញក្នុងសម័យឌីជីថលនេះ។ បន្ថែមលើសពីនេះទៅទៀត ការ ផ្លាស់ប្តូរនេះតម្រូវឲ្យមានការពួតដៃគ្នា និងផ្តល់ការគាំទ្រ ដើម្បីទទួលបានប្រសិទ្ធ ភាពដ៏គួរឲ្យកត់សម្គាល់ ។យើងពិតជាមានការព្រួយបារម្ភលើការធ្លាក់ចុះនៃបណ្តាមុខជំនួញជាច្រើន។ ឌីជីថលពិតជាសំខាន់ សម្រាប់គ្រប់មុខជំនួញលើការពង្រឹង និងជំរុញឲ្យម៉ាក របស់ខ្លួនក្លាយជាម៉ាកនាំមុខគេ។ ជាក់ស្តែងម៉ាកផលិតផល/សេវាក៏ ត្រូវប្រកួតប្រជែង នឹងខ្លួនឯង ដើម្បីបន្តការអនុវត្ត និងស្វែងរកបច្ចេកវិទ្យាឌីជីថលឈានមុខគេថ្មីៗ ដើម្បីរក្សាជំហរ នៅក្នុងទីផ្សារដែលពោរពេញដោយដៃគូរប្រកួតប្រជែង»

នៅក្នុងឆ្នាំថ្មីៗនេះ ហ្វីបៀស បានបង្កើតប្រព័ន្ធឌីជីថលថ្មីនៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងតំបន់ឥណ្ឌូចិន ដូចជាដំណោះស្រាយការផ្សាយពាណិជ្ជកម្មតាមរយៈ Programmatic Advertising Solutions និង Performance Marketing។ នាពេលថ្មីៗនេះ ហ្វីបៀស (Phibious) បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន Westec Media Limited (WML) ដែលជាក្រុមហ៊ុននៅពីក្រោយការបង្កើតកម្មវិធីកម្សាន្ត ផ្នែកឌីជីថលដ៏សម្បូរបែបដូចជា JaikonTV និង Foodbuzz ដើម្បីជាដំណោះស្រាយ ផ្នែកឌីជីថលសម្រាប់ម៉ាកផលិតផល/ សេវានានាដើម្បីភ្ជាប់សារផលិតផលរបស់ខ្លួនទៅកាន់អតិថិជនគោលដៅជាង1លាននាក់។

លោកបានបន្ថែមថា «ភាពជាដៃគូជាមួយ WML បានបង្កើត ដំណោះស្រាយ ថ្មីមួយសម្រាប់ម៉ាកផលិតផល/សេវារបស់អតិថិជន ដើម្បីភ្ជាប់ទំនាក់ទំនងនិងអាចលក់ ផលិតផល/សេវាកម្មដោយផ្ទាល់ ទៅអតិថិជនចុងក្រោយរបស់WML។ យើងកំពុងផ្លាស់ប្តូរ ទិសដៅបស់ក្រុមហ៊ុន ដែលពីមុនផ្តោតតែលើការយល់ដឹងរបស់ អតិថិជនគោលដៅ និងទីផ្សារផ្នែកប្រព័ន្ធផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមឲ្យទៅជាបែប ផែនគំរូថ្មី ដែលអនុញ្ញាតឱ្យម៉ាកផលិតផល/សេវារបស់អតិថិជន អាចបង្វែរអតិថិជនគោលដៅរបស់ខ្លួន ឲ្យក្លាយជាអ្នកប្រើប្រាស់»

លោក សៀត សុីសុភក្តិ នាយកគ្រប់គ្រង និងជាដៃគូប្រចាំកម្ពុជា ដែលមានបទពិសោធន៍ យ៉ាងក្រាស់ក្រែលលើផ្នែកទីផ្សារ និងផ្នែកផ្សព្វផ្សាយអស់រយៈពេល២០ឆ្នាំមកហើយ បានលើកឡើងថា ខ្ញុំពិតជាមានមោទនភាព ក្នុងនាមជាថ្នាក់គ្រប់គ្រងមួយរូបរបស់ ហ្វីបៀស ដែលគ្រប់គ្នាស្គាល់ថាជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មឈានមុខដំបូងគេក្នុងទីផ្សារកម្ពុជាអស់រយៈពេល១៦ ឆ្នាំមកហើយ។ ខ្ញុំមានទំនុកចិត្តលើការរួមបញ្ចូលក្រុមហ៊ុនជាមួយ ហ្វីបៀស ដែលត្រូវបានទទួលស្គាល់លើផ្នែកគំនិតច្នៃប្រឌិត និងជំនាញ ផ្នែកឌីជីថល ក៏ដូចជាបទពិសោធន៍ និងជំនាញរបស់ខ្ញុំលើ Events management & Activation។ យើងនឹងបន្តបង្កើតនូវការងារ និងព្រឹត្តិការណ៍ធំៗដែលធ្វើឲ្យអតិថិជនគោល ដៅចងចាំវត្តមានម៉ាកផលិតផល/សេវារបស់លោកអ្នកក្នុងទីផ្សារកម្ពុជា នេះ»។

ហ្វីបៀស ក៏កំពុងមមាញឹកបង្កើតកម្មវិធីទូរស័ព្ទដែលជាដំណោះស្រាយ ផ្នែកទីផ្សារដោយមានការចូលរួមសហការពី WML។ ដំណោះស្រាយរវាង offline-to-online ត្រូវបានគេរំពឹងថានឹងជួយភ្ជាប់ម៉ាកផលិតផល/សេវារបស់ លោកអ្នកទៅនឹងអតិថិជនគោលដៅបានយ៉ាងរលូន។

លោក សៀត សុីសុភក្តិ លើកឡើងបន្ថែមថា «ផ្នែកមួយដ៏ធំនៃការលក់នាពេលបច្ចុប្បន្ន គឺបានមកតាមរយៈការជះឥទ្ធិពលពីឌីជីថល។ ភាពជោគជ័យថ្មីរបស់ទីផ្សារសម្រាប់ម៉ាកផលិតផល/សេវានាសព្វថ្ងៃគឺពឹងផ្អែកលើសមត្ថភាព ដើម្បីជំរុញការសម្រេចចិត្តតាមរយៈប្រព័ន្ធឌីជីថល ខណៈពេលដែលអ្នកប្រើប្រាស់ អាចទទួលបានបទពិសោធនពីម៉ាក ផលិតផល/សេវា នៅតាមកន្លែងដែលក្រុមហ៊ុនរៀបចំ សម្រាប់អតិថិជនគោលដៅ។ ដំណោះស្រាយទីផ្សារថ្មីតាមរយៈទូរស័ព្ទនឹងអាចជួយឲ្យម៉ាកផលិតផល/សេវារបស់អ្នកអាចបានឃើញ និងព័ត៌មានបានទៅដល់អតិថិជនគោលដៅ និងអាចឈានទៅជាអ្នក ប្រើប្រាស់ផលិតផល/សេវារបស់អ្នកផងដែរ»

សូមជម្រាបថា នាបច្ចុប្បន្ន ក្រុមហ៊ុន ហ្វីបៀស ជាបណ្តាញដៃគូផ្សព្វផ្សាយពាណិជ្ជកម្មឯករាជ្យ ធំបំផុតនៅឥណ្ឌូចិន ដែលមានបុគ្គលិកជំនាញចំនួន២០០នាក់ ដោយគ្រោងនឹង ពង្រីកទៅកាន់បណ្តាប្រទេសដទៃទៀត នៅអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំខាងមុខនេះ ៕