ក្រសួងធនធានទឹក៖ ទឹកស្ទឹងព្រែកត្នោតនឹងជន់ឡើងជាថ្មីដោយសារជំនន់ទឹកភ្លៀង, ពេលនេះរដ្ឋមន្ត្រី លឹម គានហោ កំពុងរកវិធានការទប់ស្កាត់
19-08-2018 17:30
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ទឹកភ្លៀងដែលបានធ្លាក់ជាប់ៗគ្នា ក្នុងបរិមាណប្រមាណ ២០០មិល្លីម៉ែត្រ នៅតំបន់ផ្ទៃរងទឹកភ្លៀង របស់ស្ទឹងព្រែកត្នោត នឹងបង្កឲ្យទឹកស្ទឹងនេះជន់ឡើងជាថ្មី បន្តទៀត។
ក្រសួងបានឲ្យដឹងទៀតថា ពេលនេះលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងចាត់វិធានការ តាមលក្ខណៈបច្ចេកទេស ដើម្បីទប់ទល់ និងកាត់បន្ថយនូវផលប៉ះពាល់ផ្សេងៗ ដែលបង្កឡើងដោយសារ ទឹកជំនន់នេះផងដែរ៕