(ត្បូងឃ្មុំ)៖ ដោយទទួលបានអនុសាសន៍ណែនាំរបស់លោក វង សូត អនុប្រធានទី២ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ លោក ជា ដែប អនុប្រធានក្រុមការងារចុះជួយឃុំកក់ និងជាប្រធានក្រុមការងារចុះជួយភូមិសន្ទៃទី១ ភូមិសន្ទៃទី២ ភូមិក្រសោមសត្វ ភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច បានបន្ដដឹកនាំក្រុមការងារចុះថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលជាសមាជិកគណបក្សចំនួន ២,៣០៧នាក់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានលទ្ធផលលេខ១ ប្រចាំឃុំកក់។
ជាមួយគ្នានេះ ក្រៅពីបានចុះថ្លែងអំណរគុណ ដល់សមាជិកគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានខាងលើ។
នៅថ្ងៃដដែលនោះ លោក ជា ដែប ក៏បាននាំយក ទៀនព្រះវស្សា និងទ័យទានទៅប្រគេនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សានៅវត្តចំនួន០២ ស្ថិតនៅភូមិសន្ទៃទី១ និងសន្ទៃទី២ ផងដែរ៕