(ភ្នំពេញ)៖ ដើម្បីជំរុញលើកកម្ពស់ការលេងកីឡាដើម្បីសុខភាព សម្តេចតេជោ ហ៊ុន សែន បានបង្ហាញរូបភាពរបស់សម្តេចដែលចូលរួមលេងកីឡាវាយកូនហ្គោល នៅថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨នេះ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជូនពរប្រជាពលរដ្ឋជួបប្រទេសតែសេចក្តីសុខ និងរីករាយជាមួយថ្ងៃចុងសប្តាហ៍។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «ជូនពរបងប្អូនជនរួមជាតិនិងកូនក្មួយទាំងអស់មានសុខភាពល្អ និងបាន សប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍។ចំពោះខ្ញុំ ក្រៅពីហែល ទឹក ខ្ញុំឆ្លៀតវាយកូនគោលនៅពេលទំនេរ ដើម្បីសុខ ភាពរឹងមាំ»៕