(ភ្នំពេញ)៖ ស្រាបៀរ លីអូ បានប្រគល់រង្វាន់ជាច្រើនជាចំណងដៃសុភមង្គល ជូនដល់គូស្វាមីភរិយាថ្មី ចំនួន៤៨ គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍របស់ ស្រាបៀរ លីអូ សម្រាប់ការចាប់រង្វាន់លើកទី៣ ក្នុងឆ្នាំ២០១៨ នៅក្នុងកម្មវិធី 《Leo Surprise》របស់ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដោយប្រព្រឹត្តទៅ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ។
គូស្វាមីភរិយាថ្មីចំនួន៣គូ បានឈ្នះរង្វាន់ធំម៉ូតូ SCOOPY i និង១៨គូ បានឈ្នះបន្តោង ខ្សែកមាស៥ ជី ខណៈដែល២៧គូផ្សេងទៀត បានឈ្នះបន្តោងខ្សែកមាស២ជីដែល ពួកគាត់បានមកពីទូទាំងប្រទេស មានរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។
គូស្វាមីភរិយាថ្មីមួយគូ លោក ទី ម៉ាឆុង និង លោកស្រី ជួន ចន្រ្ទា មកពី ស្រុក ប្រាសាទសំបូរ ខេត្ត កំពង់ធំ ដែលជាម្ចាស់រង្វាន់ម៉ូតូ SCOOPY i បានឲ្យដឹងថា «យើងទាំងពីរ នាក់ពិតជារំភើបភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឮគេប្រកាសឈ្មោះរបស់ខ្លួនក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងកាលពីថ្ងៃទី១១ ខែសីហា កន្លងទៅ។ នេះជាចំណងដៃដ៏អស្ចារ្យ បំផុត សម្រាប់ពួកយើង»។
លោក ព្រាប សុវណ្ណ អ្នកតំណាងផ្នែកទីផ្សាររបស់ក្រុមហ៊ុន ស្រាបៀរ លីអូ បាន ថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ថា «ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែងមានកម្មវិធីចំណង ដៃសុភមង្គលអាពាហ៍ពិពាហ៍ ដើម្បីជាកិច្ចថ្លែងអំណរគុណដល់ អតិថិជនដ៏មានតម្លៃ របស់យើង ដែលបានជ្រើសរើសស្រាបៀរលីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ ហើយ យើងក៏សង្ឃឹមថាអតិថិជននៅតែបន្តគាំទ្រស្រាបៀរ លីអូ ដើម្បីញ៉ាំងឲ្យកម្មវិធីមង្គលការកាន់តែមានភាពសប្បាយរីករាយ»។
នេះជាការចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃ សុភមង្គលអាពាហ៍ពិពាហ៍ឆ្នាំ២០១៨នេះ ស្រាបៀរលីអូនៅ តែបន្តផ្តល់សំណាង ដល់គូស្វាមីភរិយា សម្រាប់ឆ្នាំ ២០១៩ជាបន្តទៀត។
ស្រាបៀរលីអូ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់កម្មវិធីពិធីអាពាហ៍ពិពាហ៍ របស់លោកអ្នក។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ លីអូ សម្រាប់ថ្ងៃពិសេសរបស់លោក អ្នក ដើម្បីទទួលបានចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ដ៏អស្ចារ្យពីស្រាបៀរ លីអូ ។
ស្រាបៀរ លីអូ កាន់តែរីករាយ លើសពីក្តីប្រាថ្នា !