(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៨១២គ្រឿង រកឃើញល្មើសច្បាប់២០៧គ្រឿង (ម៉ូតូ៧៦ភាគរយ) អប់រំ៧៥គ្រឿង និងផាកពិន័យ១៣២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៨ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន៨៤៦គ្រឿង, អប់រំ៥៦គ្រឿង និងផាកពិន័យចំនួន៩៩គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២២,៤១០គ្រឿង រកឃើញយានយន្តល្មើស២,៥៣៣(ម៉ូតូ៦៤%) ក្នុងនោះអប់រំ១,០៩០គ្រឿង និងផាកពិន័យ១,៤៤៣គ្រឿង៕