លោកបណ្ឌិត ថោង ខុន ប្រាប់កីឡាករ-កីឡាការិនី ត្រូវស្ដាប់ដំបូន្មានសម្ដេចតេជោ ហ៊ុន សែន គឺរក្សាកិត្ដិយសជាតិ កុំរំលោភវិធានកីឡា និងកុំប្រើសារធាតុប៉ូវកម្លាំង (video inside)
18-08-2018 16:20
(ហ្សាការតា-ឥណ្ឌូនេស៊ី)៖ លោកបណ្ឌិត ថោង ខុន ប្រធានប្រតិភូកីឡាអាស៊ីកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាល និងផ្ដាំផ្ញើដល់កីឡាករ កីឡាការិនី មន្ដ្រី និងគ្រូបង្វិក ជាលើកចុងក្រោយ មុនចូលរួមប្រកួត។
ក្នុងពិធីសំណេះសំណាលនៅភូមិកីឡា ទីក្រុងហ្សាការតានេះ ក៏មានការចូលរួមពី លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូកកម្ពុជា ប្រចាំឥណ្ឌូនេស៊ីផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ថោង ខុន បានណែនាំ និងប្រាប់មន្រ្តី គ្រូបង្វឹក កីឡាករ កីឡាការិនី ដោយក្រើនរំលឹកពីដំបូន្មានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺរក្សាកិត្តិយសជាតិ កុំរំលោភវិធានកីឡា និងកុំប្រើសារធាតុលើកកម្លាំងខុសច្បាប់កីឡា។
ក្រៅពីនោះ លោកប្រធានប្រតិភូកីឡាអាស៊ីកម្ពុជា ផ្តាំឲ្យថែរក្សាសុខភាព ខិតខំហ្វឹកហាត់ និងត្រៀមស្មារតីប្រកួតឲ្យបានហ្នឹងន៎ រីឯការរស់នៅជាមួយប្រទេសដទៃ ត្រូវគោរពស្រលាញ់គ្នាជាមិត្តភាព ទន់ភ្លន់ រុះរាយទាក់ទាក់។
ជាចុងក្រោយ លោក ថោង ខុន បានជូនពរឲ្យប្រភូកីឡាកម្ពុជា ទទួលបានជោគជ័យក្នុងការប្រកួតលើកនេះ។ ក្រៅពីនោះ លោកត្រូវបានម្ចាស់ផ្ទះស្វាគមន៍ ក្នុងពិធីគោរពទង់ជាតិ នៃការមកដល់របស់ប្រតិភូកម្ពុជា៕