(ភ្នំពេញ)៖ ក្រុមខារ៉ាកម្ពុជាបន្តឈរលើលេខ១ដដែល បើទោះបីមានបញ្ហាបច្ចេកទេសច្រើនក៏ដោយ ដូចជាបញ្ជារថយន្តដោយគ្មានហ្វាំង ធ្លាក់ផ្លូវ បែកកង់ និងជាប់ផុងជាដើម។ នេះជាការបញ្ជាក់របស់កីឡាករ ហូ សិទ្ធិគុណ ក្រោយបញ្ចប់ការប្រកួតក្នុងថ្ងៃទី២ ដោយធ្វើឡើងតែមួយជុំប៉ុណ្ណោះ។
ដោយឡែកកីឡាការិនី សេង សុជាតិតា ជំនួយការអ្នកបើកបរ បានអះអាងថា នាងនឹងពិភាក្សាជាមួយ ជំនួយការអ្នកបើកបរមួួយរូបទៀតកីឡាករ ពៅ តិចឡេង ឱ្យបានល្អដើម្បីដណ្តើមជ័យជម្នះឱ្យបាន ក្នុងព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គកម្រិតអាស៊ី ឆ្នាំ២០១៨នេះជូនកម្ពុជា។
គួរជម្រាបថា ព្រឹត្តិការណ៍ Asia Cross Country Rally 2018 នេះ ជាព្រឹត្តិការណ៍ប្រកួតយានយន្តអន្តរជាតិលើកទី២៣ ប្រចាំតំបន់អាស៊ី។ ព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមពីខេត្តប្រាជិនបុរី ប្រទេសថៃ នាថ្ងៃទី១៣ ខែសីហា និងបញ្ចប់នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ។
សម្រាប់លទ្ធផលប្រណាំងថ្ងៃទី២នៅកម្ពុជា ប្រភេទរថយន្តសាំង កីឡាករ ហូ សិទ្ធគុណ បន្តឈរលេខ១ ខណៈលេខ២ កីឡាករជប៉ុន SATOCHI TAKENO លេខ៣កីឡាករជប៉ុនដែរ SHINOCHI MORITA រីឯប្រភេទរថយន្តម៉ាស៊ូត លេខ១ដល់៣ សុទ្ធតែជាកីឡាករថៃ។
សូមបញ្ជាក់ដែរថា ក្រុមប្រណាំងខារ៉ាកម្ពុជាដែលចូលរួមក្នុងនៃព្រឹត្តិការណ៍ Asia Cross Country Rally 2018 ទទួលបានការឧបត្ថម្ភធំពីភេសជ្ជៈ Zorus៕