(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ លោក សំ សឿន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែលតំណាងឲ្យកម្មករនិយោជិតចំនួនជាង៧០មុឺននាក់លើវិស័យកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើង បានចេញលិខិតអបអរសាទរនិងគាំទ្រយ៉ាងពេញទំហឹងនូវលទ្ធផលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ដែលគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រកាសជាផ្លូវការ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដែលគណបក្សប្រជាជនកម្ពុជាទទួលអសនៈ១២៥ លើ១២៥ អសនៈនៃរដ្ឋសភា។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨គឺជាការបោះឆ្នោតដែលត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជាហើយប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវនិងយុត្តិធម៌ ស្ថិតនៅបរិយាកាសនយោបាយ សុខសន្តិភាព អព្យាក្រិត្យ សេរី តម្លាភាព បានធ្វើអោយប្រជាពលរដ្ឋកម្ពុជាចំនួន៨៣,០២%នៃបញ្ជីបោះឆ្នោត។
ជាថ្មីម្តងទៀត ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា(CCNU) សូមប្រកាសយ៉ាងឱឡារឹក គាំទ្រយ៉ាងពេញទំហឹងនូវលទ្ធផលលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ៕