(សៀមរាប)៖ ស្ថានតំណាងពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃ នៅប្រទេសកម្ពុជា នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ «Mini Thailand Week 2018» នៅទីតាំងបរិវេណផ្សារផាម កុងទីន័រ (Palm Container Market) ជិតអង្គរឃ្យុងយូ ក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ ពីម៉ោង១០ព្រឹក ដល់ម៉ោង១០យប់។
លោក-លោកស្រី អាចជ្រើសរើសទិញទំនិញថៃ ជាច្រើនប្រភេទក្នុងតម្លៃពិសេស ជាងតម្លៃលក់ក្នុងទីផ្សារ ព្រមទាំងមានទំនិញថ្មីៗ ដាក់បង្ហាញជាពិសេសទំនិញ OTOP ថៃ ដែលមានគុណភាពល្អ។ លោក-លោកស្រី ដែលចាប់អារម្មណ៍ អាចធ្វើការចរចាជាមួយម្ចាស់ទំនិញដោយផ្ទាល់នៅក្នុងពិព័រណ៍នេះ ។
ក្នុងកំឡុងពេលរៀបចំពិព័រណ៍នេះ នឹងមានរៀបចំការប្រគុំតន្ត្រីដ៏ធំ ដែលមានតារាចម្រៀង និងតារាកំប្លែងល្បីៗ សម្តែងជូនទស្សនា នាពេលយប់ ចាប់ពីម៉ោង៧យប់ ដល់ម៉ោង១០យប់ ជារៀងរាល់ថ្ងៃ។
កុំភ្លេច កុំខកខាន ឱកាសល្អបែបនេះ សូមអញ្ជើញមកទស្សនាពិព័រណ៍ពាណិជ្ជកម្មថៃ «Mini Thailand Week 2018» នៅទីតាំងបរិវេណផ្សារផាម កុងទីន័រ (Palm Container Market) ខេត្តសៀមរាប ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ ពីម៉ោង១០ព្រឹក ដល់ម៉ោង១០យប់៕