(ភ្នំពេញ)៖ ដើម្បីបង្កើនកម្រិត នៃការយល់ដឹងផ្នែកពន្ធដារឲ្យកាន់តែទូលំទូលាយ ដល់សាធារណជន អគ្គនាយកដ្ឋានពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ បានបង្កើតកម្មវិធីលើទូរស័ព្ទដៃមួយ (App) ដែលមានឈ្មោះថា GDT News។ កម្មវិធីនេះ GDT News ជាកម្មវិធីទូរស័ព្ទដៃដែលផ្ដល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកព័ត៌មាន អំពីពន្ធដារ។
កម្មវិធី GDT News បានផ្ដល់ភាពងាយស្រួល ចំពោះសាធារណជន ដែលចង់ស្វែងយល់អំពីព័ត៌មានពន្ធដារ ក្រៅពីនោះក៏អាចស្វែងរកឯសារផ្សេងៗ ពាកព័ន្ធនឹងពន្ធដារដូចជា៖ ច្បាប់, អនុក្រិត្យ, ប្រកាស, សារាចរណែនាំ, សៀវភៅណែនាំ, សេចក្ដីជូនដំណឹង និងការពិព័ណនាអំពីប្រភេទពន្ធនីមួយៗដោយសង្កេប។
លើសពីនេះកម្មវិធី GDT News ក៏អាចរក្សាទុកនូវព័ត៌មានណាមួយ ដែលសាធារណជនទាំងអស់អានមិនទាន់ចប់ និងចង់អានបន្ដនៅពេលណាមួយ ដោយមិនចាំបាច់ស្វែងរក ឬអានពីដើមឡើងវិញ។ ក្នុងនោះអ្នកប្រើប្រាស់អាចទស្សនាវីឌីអូ និងរូបភាពពាកព័ន្ធនានា បានយ៉ាងងាយស្រួល រួមជាមួយសំនួរ ចម្លើយនានា ដែលក្រុមអគ្គនាយកដ្ឋានពន្ធដារ ដកស្រង់ចេញពីបណ្ដាសង្គមនានា។
ដើម្បីទទួលបាន កម្មវិធី GDT News សាធារណជនទាំងអស់គ្រាន់តែចូលទៅកាន់ Play Store ឬ App Store នៅក្នុងទូរស័ព្ទដៃ ស្មាតហ្វូន ហើយស្វែងរកពាក្យ GDT News បន្ទាប់មក Download ឬស្កេនតាមរយៈ QR Code រួចតំឡើង និងប្រើប្រាស់ជាការស្រេច៕