(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ បានបន្ដប្រតិបត្តិការបង្ក្រាបបទល្មើស២ករណី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយដកហូតបានវត្ថុតាងមួយចំនួន និងលែងកូនត្រីចម្រុះចូលទឹកវិញ ជិត២០០គីឡួក្រាម។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ក្រោយពីបានទទួលពត៌មាន អំពីបទល្មើសនេសាទខុសច្បាប់ បានចាត់បញ្ជាឲ្យ អធិការដ្ឋាននគរបាលស្រុកជើងព្រៃ សហការជាមួយកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលខេត្ត ដឹកនាំដោយលោក អ៊ុក ណារិន និងកម្លាំងអាវុធហត្ថ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ដោយបានបំផ្លាញចោលនូវឧបករណ៍រស្បៃមុង នៅនឹងកន្លែងបានចំនួន០២ករណី។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ករណីទី១៖ចំណុចបឹងជ្រោយ ឃុំសូទិព ស្រុកជើងព្រៃ ជាលទ្ធផលដកហូតបាន លូស្បៃមុងចំនួន៦៩មាត់
, របាំងស្បៃមុងប្រវែង៣,៤០០ម៉ែត្រ
, បង្គោលចម្រឹងសរុប១,០២០ដើម
, លែងកូនត្រីម្រុះសរុបទម្ងន់១៧០គីឡូក្រាម។ ករណីទី
២៖នៅចំណុចសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ដកហូតបានលូស្បៃមុងចំនួន៤៥មាត់, របាំងស្បៃមុងប្រវែង២,២៥០ម៉ែត្រ
, បង្គោលចម្រឹងសរុប៦៧៥ដើម និងលែងកូនត្រីម្រុះសរុបទម្ងន់ ១១២គីឡូក្រាម៕