(កំពង់ចាម)៖ ​លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ បានចុះសួរសុខទុក្ខ លោក​អនុសេនីយ៍ឯក ស៊ា មួយនៅ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកកក់ ស្រុកស្ទឹងត្រង់ ដែលមានជំងឺដុះសាច់ក្នុងខួរក្បាល ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម និងត្រូវបានគ្រូពេទ្យបញ្ជូនឲ្យត្រឡប់មកផ្ទះវិញ ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។

ក្នុងឱកាសនោះ ក៏មានការចូលរួមពី លោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់, លោក វ៉ាន់ អុន ប្រធានធនាគារស្ថាបនាស្រុកស្ទឹងត្រង់ និងសហការី រួមមាន នាយការិយាល័យបុគ្គលិក លោកអធិការ-អធិការរងស្រុកស្ទឹងត្រង់ ចំនួន​១៥រូបផងដែរ។

លោកឧត្តមសេនីយ៍ស្នងការ ក៏បាន​នាំយកអំណោយមួយចំនួន និងអំណោយដែលបានមកពីទឹកចិត្តសប្បុរសជន ក្នុងស្រុកស្ទឹងត្រង់ ផ្ដល់ជូនរួមមាន​៖ ថវិកា​៥,៩៥០,០០០រៀល, អង្ករ​៦០គីឡូក្រាម, ទឹកផ្លែឈើ​០៤កេះ
, ទឹកបរិសុទ្ធកម្ពុជា​០៣កេះ, ទឹកដោះគោឆៅខ្លាឃ្មុំ០១ឡូ និងផ្លែឈើមួយចំនួនទៀត
ដើម្បីជួយសម្រួលដល់ការលំបាកផងដែរ៕