(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៩៣៨គ្រឿង រកឃើញល្មើសច្បាប់៨៣គ្រឿង (ម៉ូតូ៧៦ភាគរយ) អប់រំ៣៥គ្រឿង និងផាកពិន័យ៤៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៦ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន៦០៦គ្រឿង, អប់រំ៨គ្រឿង និងផាកពិន័យចំនួន២៦គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៨,៥១៧គ្រឿង រកឃើញយានយន្តល្មើស២,០១១(ម៉ូតូ៦៥%) ក្នុងនោះអប់រំ៨៥៥គ្រឿង និងផាកពិន័យ១,១៥៦គ្រឿង៕