(ក្រចេះ)៖ ប្រាសាក់ផ្តល់ជូនសេវាទូទាត់វិក្កយបត្រប្រើប្រាស់ចរន្តអគ្គិសនីនៅទីរួមខេត្តក្រចេះ និងទីរួមស្រុកស្នួល។ អតិថិជនប្រាសាក់ទាំងអស់អាចធ្វើការទូទាត់ការប្រើប្រាស់ចរន្តអគ្គិសនីនេះតាមរយៈសេវាធនាគារចល័ត ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាតប្រាសាក់បានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងទីកន្លែង។

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានថ្លែងថា «នេះគឺជាការខិតខំប្រឹងប្រែងរបស់ប្រាសាក់ ដើម្បីផ្ដល់ជូនអតិថិជននូវមធ្យោបាយទូទាត់វិក្កយបត្រអគ្គិសនីយ៉ាងសម្បូរបែបនិងទូលំទូលាយ។ យើងកំពុងព្យាយាមពង្រីកវិសាលភាពសេវាទូទាត់វិក្កយបត្រអគ្គិសនីនេះ នៅតាមបណ្តាខេត្តផ្សេងៗទៀត។ រហូតមកដល់ពេលនេះ ប្រាសាក់បានដាក់ឱ្យដំណើរការសេវាទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជានៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត និងស្រុកកំពង់ត្រាច។ ហើយយើងពិតជាមានសេចក្តីរីករាយដែលបានបន្ថែមការទូទាត់វិក្កយបត្រអគ្គិសនីខេត្តក្រចេះ និងស្រុកស្នួលក្នុងបញ្ជីនៃសេវាទូទាត់វិក្កយបត្រអគ្គិសនីរបស់ប្រាសាក់»។

លោកបន្ថែមថា «សេវាទូទាត់វិក្កយបត្រប្រាសាក់នេះ បាននិងកំពុងចូលរួមជួយកាត់បន្ថយភាពមមាញឹករបស់ប្រជាជនយ៉ាងច្រើន ដោយការធ្វើការទូទាត់វិក្កយបត្រដោយខ្លួនឯង តាមរយៈសេវាធនាគារចល័ត ម៉ាស៊ីនអេធីអឹមប្រាសាក់ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។

ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនិងឈានមុខគេនៅប្រទេសកម្ពុជាក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលផ្តលនូវភាពរីកចម្រើនរួមមាន សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹកភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស ម៉ាស៊ីនឆូតកាត សេវាធនាគារចល័ត និងម៉ាស៊ីនអេធីអឹម នៅទូទាំងប្រទេស។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងយើងខ្ញុំតាមលេខទូរស័ព្ទ 086 999 911 ឬ 023 999 911 ឬ www.prasac.com.kh ៕