Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាសភាពប្រតិភូដឹកនាំ គ្រូបង្វឹក និងអត្តពលិកកម្ពុជា ត្រៀម Asian Games មុនចេញដំណើរថ្ងៃស្អែក!

16-08-2018 11:54

(ភ្នំពេញ)៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាមួយចំនួនធំ នឹងត្រូវចេញដំណើរទៅចូលរួមប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី១៧ ខែសីហាស្អែកនេះ ក្រោមការដឹកនាំរបស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គ្រាដែលការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្មបានឲ្យដឹងថា អត្តពលិកត្រូវចេញដំណើរមុននាថ្ងៃស្អែក គឺមាន៥ប្រភេទកីឡារួមមានកីឡាចំបាប់ ហែលទឹក គុនដាវ កាយសម្ព័ន្ធ និងកីឡាម៉ូតូទឹក តែថ្ងៃនេះមានអត្តពលិក ១ប្រភេទកីឡាបានចេញទៅមុនហើយ គឺកីឡាតេក្វាន់ដូ។ រីឯអត្តពលិកកីឡា ៧ប្រភេទទៀត នឹងចេញដំណើរជាបន្ដបន្ទាប់តាមក្រោយ ដើម្បីត្រៀមការប្រកួតទៅតាមកាលកំណត់របស់ប្រភេទកីឡានីមួយៗ។ ចំពោះប្រតិភូ និងប្រភេទកីឡាទៅដល់មុន នឹងចូលរួមពិធីបើកការប្រកួតផ្លូវការនាល្ងាចថ្ងៃទី១៨ ខែសីហាផងដែរ។

ប៉ុន្ដែមុនចេញដំណើរ សូមមកស្គាល់សមាសភាពថ្នាក់ដឹកនាំ មន្ដ្រី គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីទាំង ១៣ប្រភេទកីឡារបស់កម្ពុជាជាមុនសិន រួមមានកីឡាអត្តពលកម្ម ហែលទឹក យូដូ តេក្វាន់ដូ ការ៉ាតេដូ ជឺជិតស៊ូ ម៉ូតូទឹក ទូកក្ដោង សូហ្វតេន្នីស កាយសម្ព័ន្ធ គុនដាវ ចំបាប់ និងកីឡាទូកកានូ ដែលដឹកនាំដោយលោក ថោង ខុន និងលោក វ៉ាត់ ចំរើន៕