(ភ្នំពេញ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសគាំទ្រទាំងស្រុងនូវលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដែលប្រកាសដោយគ.ជ.ប កាលពីម្សិលមិញនេះបង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតគ្រប់គ្រងទាំង១២៥ អាសនៈនៅក្នុងរដ្ឋសភា។
វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានលើកឡើងថា លទ្ធផលនេះ គឺជាជោគជ័យរបស់ប្រជាជនកម្ពុជាយើងទាំងមូល។ វ.ស.សគាំទ្រគោលនយោបាយឯកភាពជាតិ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដោយគោរពនីតិវិធី ដោយឈរលើគោលការណ៍សុខដុមរមនីយកម្ម ដើម្បីសុខសន្តិភាព ស្ថិរភាព និងឧត្តមប្រយោជន៍ជាតិ៕