(កូរ៉េខាងត្បូង)៖ នៅថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨ ចុងសប្ដាហ៍នេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង បានសហការជាមួយមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ (KOFIH) នឹងរៀបចំក្រុមគ្រូពេទ្យចុះ ពិនិត្យសុខភាពទូទៅ ពិនិត្យបេះដូង និងថត X-Ray ជូនប្រជាពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលប្រឹក្សាយោបល់ជនបរទេស នៃទីក្រុងអានសាន ជាន់ទី១ ដែលមានអាសយដ្ឋានៈ안산시외국인주민상담지원센터경기도 안산시 단원구 부부로43 (Tel:031-8099-5400) ចាប់ពីម៉ោង១២៖០០ ដល់ម៉ោង១៧៖០០ល្ងាច។
បើតាមសេចក្ដីជូនដំណឹង របស់ស្ថានទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ការរៀបចំក្រុមគ្រូពេទ្យ ចុះពិនិត្យសុខភាពទូទៅ ជូនប្រជាពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃ ខាងលើនេះ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការការពារទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត ដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ស្ថានទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង៖