លោក ជា ចាន់តូ ប្រកាសផ្ទេរភារកិច្ចនាយកធនាគារជាតិសាខាខេត្តកំពង់ឆ្នាំង
15-08-2018 18:15
(កំពង់ឆ្នាំង)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនាយកធនាគារជាតិ សាខាខេត្តកំពង់ឆ្នាំង។
ពិធីប្រកាសផ្ទេរភារកិច្ចនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់ លោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរជុំវិញខេត្ត៕