(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៥៦១គ្រឿង រកឃើញល្មើសច្បាប់១៩០គ្រឿង (ម៉ូតូ៧០ភាគរយ) អប់រំ៨១គ្រឿង និងផាកពិន័យ១០៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៥ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន៤៥៧គ្រឿង, អប់រំ៧៧គ្រឿង និងផាកពិន័យចំនួន២៧គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៧,៥៧៩គ្រឿង រកឃើញយានយន្តល្មើស១,៩២៨(ម៉ូតូ៦៣ភាគរយ) ក្នុងនោះអប់រំ៨២០គ្រឿង និងផាកពិន័យ១,១០៨គ្រឿង៕