(ភ្នំពេញ)៖ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹង ដោយជំរុញអភិបាលរាជធានី-ខេត្ត ពន្លឿនការសិក្សា និងការរៀបចំសំណុំបែបបទកែសម្រួលព្រំប្រទល់រដ្ឋបាល និងបង្កើតក្រុង ស្រុក ខណ្ឌថ្មី ជូនមកក្រសួងឲ្យបានមុនថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ជាកំណត់ ដើម្បីក្រសួងមហាផ្ទៃ មានមូលដ្ឋានគ្រប់គ្រាន់ក្នុងការចាត់ចែងនីតិវិធីបន្ដ។
លិខិតរបស់លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ការកែសម្រួល និងកំណត់ព្រំប្រទល់រដ្ឋបាល និងបង្កើតក្រុង ស្រុក ខណ្ឌថ្មី ដោយផ្អែកលើតម្រូវការចាំបាច់ បញ្ហាប្រឈម និងស្ថានភាពនៃការគ្រប់គ្រងជាក់ស្ដែង ឲ្យបានមុនដំណាច់ត្រីមាសទី៣ ឆ្នាំ២០១៨។
ខាងក្រោមនេះជាសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានរដ្ឋបាល ដែលមានខ្លឹមសារទាំងស្រុង៖