ទូរទស្សន៍ព័ត៌មាន Fresh News កំពុងផ្សាយផ្ទាល់លើ Smart TV នៅតាមគេហដ្ឋានរបស់លោកអ្នក

 (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត​ នីតិកាលទី០៦ នឹងត្រូវប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈទូរទស្សន៍ជាតិកម្ពុជា (TVK) នៅវេលាម៉ោង៧៖៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះហើយ។ ទូរទស្សន៍ Fresh News នឹងធ្វើការផ្សាយបន្តផ្ទាល់អំពីលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះផងដែរ។

សេចក្តីជូនដំណឹងរបស់ គជប បានឲ្យដឹងថា លទ្ធផលផ្លូវការដែលប្រកាសនៅយប់ថ្ងៃនេះ នឹងបង្ហាញទាំងអស់នូវ សំឡេងសន្លឹកឆ្នោត ឈ្មោះបេក្ខជនជាប់ឆ្នោត រួមទាំងចំនួនអាសនៈរដ្ឋសភា ដែលគណបក្សនយោបាយទទួលបាន។