(ភ្នំពេញ)៖ តាំងពីបើកបង្ហាញអាគារលក់រថយន្តថ្មី និងយានដ្ឋានជួសជុលរថយន្ត នៅលើមហាវិថីសហព័ន្ធរុស្ស៊ី ម៉ាកយីហោរថយន្តអាល្លឺម៉ង់ សម្រេចបាននូវការចាប់ផ្តើម ដែលមានសន្ទុះយ៉ាងខ្លាំងក្លា។
ចាប់តាំងពីចុងឆ្នាំមុនក្រុមហ៊ុន Volkswagen បានណែនាំរថយន្ដ Tiguan ជារថយន្តប្រភេទទេសចរណ៍ មានទំហំមធ្យម ដែលមានលក្ខណៈពិសេសទំនើបៗ ដូចជាបច្ចេកវិទ្យាជំនួយ ក្នុងការចូលចតដោយស្វ័យប្រវត្តិ សោរដែលមានតេឡេបញ្ជា និងបច្ចេកវិទ្យា 4MOTION® បែងចែកកំលាំងទៅកង់ទាំងបួន។
បន្ទាប់ពីទទួលបានជោគជ័យនេះ ក្រុមហ៊ុន Volkswagen នឹងចាប់ផ្តើមសម្ពោធម៉ូដែលថ្មី Tiguan Long Wheel Base ដែលមាន៧កៅអីផ្តល់ជូននូវកន្លែងធំទូលាយ និងមានសមត្ថភាពបើកបរក្នុងស្ថានភាពផ្លូវពិបាក។
The New Multivan ថ្មីត្រូវបានណែនាំ ក្នុងកំឡុងពេលត្រីមាសទី ២ ឆ្នាំ២០១៨ ។ ជាជំនាន់ទី៦ នៃរថយន្ត Volkswagen Van ។ មានកៅអីបង្វិលបាន 360 * និងមានតុអាចបត់បែន សម្រាប់ផ្តល់ទីកន្លែងធំទូលាយ សម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងភាពងាយស្រួលសម្រាប់អាជីវកម្ម។ The All-new Multivan ថ្មីបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការបញ្ជាទិញទុកជាមុន។
នាពេលថ្មីៗនេះ រថយន្ត Volkswagen ភីកអាប់ថ្មី ដែលមានឈ្មោះថា Amarok បានចូលក្នុងទីផ្សារហើយ។ រថយន្តភីកអាប់ដ៏ប្រណិត បានផលិតឡើងសំរាប់ធានាបាននូវការបើកបរគ្រប់ស្ថានភាពផ្លូវពិបាក បំពាក់មកជាមួយ 4MOTION® បែងចែកកម្លាំងទៅកង់ទាំងបួន និងប្រព័ន្ធទប់លំនឹងរថយន្ត។
Amarok គឺជារថយន្តភីកអាប់ ដែលមានទំហំធំទូលាយជាងគេ ឃ្លុបខាងក្រោយមានទំហំធំជាង 2.52m2 ដែលមានកម្លាំងខ្លាំង និងរឹងមាំជាមួយនឹង សមត្ថភាពអូសសន្តោង បានដល់ទៅ 3.5T, ប្រព័ន្ធហ្រ្វាំង ABS, ប្រព័ន្ធជំនួយចុះចំនោត និងកម្លាំង 179 សេស។ វាជាការរចនាតែមួយគត់ ដែលត្រូវបានសម្គាល់ដោយភាពរឹងមាំ និងសំណាញ់មុខ Chrome។
ក្រុមហ៊ុន Volkswagen Cambodia ក៏បាននាំចូលរថយន្តបន្ថែមទៀត គឺរថយន្តប្រភេទទេសចរណ៍ជាច្រើន ដូចជារថយន្ត Beetle, រថយន្ត Passat និង CC និងរថយន្តប្រណិត SUV; Touareg ម៉ូដែលជាច្រើនទៀត នឹងត្រូវបានណែនាំនៅក្នុងឆ្នាំនេះ ជាពិសេសរថយន្ត Van រថយន្តភីកអាប់ និងរថយន្តប្រភេទ SUV។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងដោយផ្ទាល់ទៅកាន់ក្រុមហ៊ុន HGB Motors Co.,Ltd ដែលមានទីតាំងស្ថិតនៅ អគារលេខ 9392 តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឬលេខទូរស័ព្ទ 095 999 820 https://www.volkswagen.com.kh៕