(ភ្នំពេញ)៖ អ្នកមានឱកាសក្លាយជាម្ចាស់ រថយន្តទំនើបដ៏ស្រស់ប្រណិត Mazda 2 ចំនួន១០រូប ដែលមកពីគ្រប់បណ្តាខេត្ត-ក្រុង នៃប្រទេសកម្ពុជា បានបង្ហាញខ្លួន នៅក្នុងកម្មវិធីលេងហ្គេមឈ្នះរង្វាន់ធំ របស់ Pepsi ដ៏គួរឲ្យភ្ញាក់ផ្អើល នៅក្នុងផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ ដែលរៀបចំដោយ Pepsi Cambodia ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Angkor Cambrew Co,. Ltd។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងពេញមួយថ្ងៃ ជាមួយកម្មវិធីលេងហ្គេមសប្បាយៗ ជាច្រើន ដែលមានអ្នកលក់ផលិតផល Pepsi នៅតាមតំបន់ និងអ្នកដើរទស្សនាផ្សារទំនើប ចូលរួមលេងយ៉ាងច្រើនកុះករ នៅសាលកម្មវិធី។
ក្រោមបរិយាកាសសប្បាយរីករាយ ក៏មានបង្ហាញការសម្តែងរបស់ក្រុម 4NIX និងក្រុមតន្រ្តី Small World Small Band ថែមទៀតផង។
អ្នកចូលរួមកាន់តែកុះករឡើង នៅពេលដល់វគ្គប្រកួតប្រជែងយកឈ្នះរង្វាន់ធំ ដែលត្រូវបង្ហាញខ្លួនអ្នកចូលរួមប្រកួតទាំង១០រូប ជួបជុំគ្នានៅលើវេទិកា ដើម្បីប្រកួតប្រជែងសមត្ថភាព និងប្រាជ្ញា ដែលត្រូវបានជ្រើសរើស បេក្ខជនតែ១រូប ឲ្យធ្វើជាម្ចាស់រថយន្តប្រណិត Mazda 2 រួមជាមួយបេក្ខជន៩រូបផ្សេងទៀត ទទួលបានរង្វាន់ទូរទស្សន៍ Samsung ។
កម្មវិធីលេងហ្គេមឈ្នះរង្វាន់ធំ របស់ Pepsi ត្រូវបានជ្រើសរើសបេក្ខភាពទាំង១០រូប ដើម្បីធ្វើការប្រកួតប្រជែងគ្នា យ៉ាងសុក្រិត និងយុត្តិធម៌ ហើយឱកាសនៃការឈ្នះ គឺអាស្រ័យទៅលើសំណាង និងសមត្ថភាពរបស់បេក្ខភាព នីមួយៗ។ បេក្ខភាពទាំងអស់ ចាប់ផ្តើមជាមួយនឹងដំណើរការ នៃការលេងហ្គេមដូចគ្នា ហើយមានតែបេក្ខភាពតែ១រូបប៉ុណ្ណោះ ដែលបានក្លាយជាម្ចាស់រថយន្តប្រណិត Mazda 2 ។
កម្មវិធីលេងហ្គេមឈ្នះរង្វាន់ធំ របស់ Pepsi ត្រូវបានបញ្ចប់ទៅដោយជោគជ័យ ជាមួយការគាំទ្រ និងមានអតិថិជន និយមពិសា Pepsi កាន់តែច្រើនឡើង។ ក្រុមហ៊ុន Pepsi Cambodia សូមថ្លែងអំណរគុណ ដល់អតិថិជន សម្រាប់ការគាំទ្រ និងដៃគូសហការទាំងអស់របស់ខ្លួន៕