(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,០៤៥គ្រឿង រកឃើញល្មើសច្បាប់២១៤គ្រឿង (ម៉ូតូ៧០ភាគរយ) អប់រំ៩២គ្រឿង និងផាកពិន័យ១២២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៤ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន៦១៧គ្រឿង, អប់រំ៤២គ្រឿង និងផាកពិន័យចំនួន៩១គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៦,០១៨គ្រឿង រកឃើញយានយន្តល្មើស១,៧៣៨(ម៉ូតូ៦៣ភាគរយ) ក្នុងនោះអប់រំ៧៣៩គ្រឿង និងផាកពិន័យ៩៩៩គ្រឿង៕