(ភ្នំពេញ)៖ ការប្រកួតប្រជែងចំអិនម្ហូបអាហារដ៏ធំបំផុត និងជោគជ័យបំផុតលំដាប់ថ្នាក់ លើពិភពលោកត្រូវបានចាក់ផ្សាយ នៅថ្ងៃអាទិត្យទី ១៩ខែ សីហា ឆ្នាំ ២០១៨ នៅលើ ស៊ីធីអិន វេលាម៉ោង៨យប់នេះហើយ។ អ្នកចូលរួមប្រកួតប្រជែងចំនួន ២៥ រូបនឹងត្រូវបានបង្ហាញថ្វីដៃ ដ៏ប៉ិនប្រសប់របស់ពួកគេ ដែល និងត្រូវប្រកួតប្រជែងគ្នា រៀងរាល់សប្តាហ៍ ដើម្បីមានឱកាសក្លាយជាអ្នកចម្អិនម្ហូបអាហារ ផ្ទះល្វែងធំបំផុតនៅកម្ពុជា និងទទួលបានរង្វាន់ធំជាទឹកប្រាក់ ៥ម៉ឺនដុល្លារ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមាន Master Chef ជាច្រើន នៅក្នុងសហរដ្ឋអាមេរិក អូស្ត្រាលី បារាំង អាស៊ី និងសូម្បីតែ Junior ប៉ុន្តែពេលនេះកម្ពុជា មានកិត្តិយសបានផលិត នៅកម្មវិធីដ៏អស្ចារ្យនេះ គឺ Master Chef Khmer។ រៀងរាល់សប្ដាហ៍ពួកគេនឹងត្រូវ បានវាយតម្លៃ ដោយចៅក្រមដ៏ពិសេសមួយ គឺមេចុងភៅ Jessica ម្ចាស់ភោជនីយដ្ឋាន Kuy Teav, លោក Nara ជាចុងភៅនៅឯសណ្ឋាគារ Raffles Hotel Le Royal និង លោក Rithy ជាមេចុងភៅនៅភោជនីយដ្ឋាន One More។
នៅក្នុងរដូវកាលទី ១ នេះ នឹងមានឈុតពិសេសៗ សរុបចំនួន ២៥ ឈុត ដែលនិងចាក់ផ្សាយរៀងរាល់ ថ្ងៃអាទិត្យ នៅវេលាម៉ោង ៨ យប់នៅស្ថានីយទូរទស្សន៍ ស៊ីធីអិន តែមួយគត់។ អ្នកចូលរួមប្រកួតប្រជែងមានចំនួន ២៥ នាក់ ដែលបេក្ខជននីមួយៗត្រូវបែងចែកជាក្រុម ឬប្រកួតជាទោលទៅតាមវិញ្ញាសារដែល Judge ដាក់ឲ្យ ដូចនេះបេក្ខជនមួយរូប និងត្រូវចាកចេញពីកម្មវិធីជារៀងរាល់សប្តាហ៍ នៅវគ្គនីមួយៗរហូតដល់ជម្រុះពួកគេ នៅសល់តែម្នាក់ ដើម្បីឈ្នះពានរង្វាន់មេផ្ទះដ៏ល្អបំផុត នៅកម្ពុជា។
ប្រជាជនកម្ពុជាទាំងមូល មានចិត្តរំភើបខ្លាំងចាប់តាំងពីការប្រកាស កាលជ្រើសរើសបបេក្ខជនតាំងពី ខែឧសភា ឆ្នាំមុនរួចមកហើយបានរង់ចាំ យ៉ាងអន្ទះសារ។ បន្ទាប់ពីបានស្វែងរកបេក្ខជនជាច្រើនរូប ដែលមានសមត្ថភាពចម្អិនម្ហូបមានរសជាតិឆ្ងាញ់ ចំនួន ២៥នាក់ ដែលត្រូវបានជ្រើសរើស ពីមនុស្សជាង ១០០០នាក់។ ដូចនេះសូមកុំភ្លេចរង់ចាំទស្សនា កម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះ គឺ Master Chef Khmer មាននៅស្ថានីយទូរទស្សន៍ CTN តែមួយគត់ វេលាម៉ោង ៨យប់ នារាត្រីថ្ងៃសៅរ៍៕