Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ចុះពិនិត្យទំនិញនៅផ្សារអូរឬស្សី ដើម្បីរកសារធាតុគីមីហាម​ឃាត់

14-08-2018 15:02

(ភ្នំពេញ)៖​ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដឹកនាំដោយលោក​ គង់​ វុទ្ធី ​អនុប្រធានសាខាកាំកុងត្រូកផែស្ងួតចុងទីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារអូរឬស្សី ខណ្ឌ៧មករា ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវ ទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិល​ខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយ លើទីផ្សារ។

លោក​ គង់​ វុទ្ធី​ បញ្ជាក់ថា ក្រុមការងារជំនាញបានធ្វើតេស្តបឋម រកសារធាតុគីមីហាមឃាត់ ទៅលើទំនិញដូចជា ផ្អក ប្រហុក មាំ ផ្អកពងត្រី ប្រហុកសាច់ សរសៃមីលឿង ប្រហិតសាច់គោ ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក។​ លទ្ធ​ផលពុំឃើញមាន សារធាតុគីមីហាមឃាត់ណាមួយឡើយ។

បន្ទាប់ពីត្រួតពិនិត្យ លោក គង់ វុទ្ធី បានយកគំរូបន្លែមួយចំនួន បញ្ជូនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីរកនៅសារធាតុគីមី ហាមឃាត់ផ្សេងទៀត​ ហើយលោកក៏បានណែនាំដល់អាជីវករ ឲ្យយល់ដឹងអំពីសុវត្ថិចំណី​អាហារ។

លោក​ គង់​ វុទ្ធី​ បានឲ្យដឹងថា សកម្មភាពទាំងនេះធ្វើឡើង តាមបទបញ្ជា លោកប្រធានប្រតិភូ ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុង​ត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ដែលតែងតែគិតអំពីសុវត្ថិភាព និងសុខភាពបងប្អូនប្រជាពលរដ្ឋ៕