(ភ្នំពេញ)៖​​ តារាចម្រៀងមុខស្រស់លោក នីកូ និងរាជនីក្បាច់រាំកញ្ញា ទេព បូព្រឹក្ស ក្រុមរាំដ៏ល្បី OMG បានធ្វើឲ្យកក្រើកការសម្ដែង ក្នុងកម្មវិធីសម្ពោធ Huawei nova3i/Nova 3 និងជួបជុំតំណាងចែកចាយ Huawei បន្ថែមដោយវត្តមានតារាសិល្បៈល្បីៗនៅកម្ពុជា រួមមានពិធីករ និងអ្នកដឹកនាំកម្មវធីដ៏ល្បី លោក តាប៊ុយ កំពូលម៉ូដែល ចាន់ គង្ការ សុផា លីនដា ម៉ា រីលីន ពីយ៉ា វេកា ក្រុមអ្នកព័ត៌មាន រួមទាំងថ្នាក់ដឹកនាំដេប៉ូចែកចាយ ផ្លូវការតែមួយគត់ ក្រុមហ៊ុន Yako Technology សរុបប្រមាណ 800នាក់ បានមកចូលរួមសម្ពោធស្មាតហ្វូន Huawei nova 3/3i ហើយបានសម្ដែងចំណាប់អារម្មណ៍ រីករាយភ្ញាក់ផ្អើល ជាមួយឱកាសបានប្រើប្រាស់ ស្មាតហ្វូនស៊េរីចុងក្រោយនេះ ថតរូបភាព និងវីដេអូ សប្បាយៗ ប្រើបច្ចេកវិទ្យា និងមុខងារថ្មីៗ នៅឯសណ្ឋាគារ សុខា​ភ្នំពេញ នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៨នេះ។

លោក Henry Hsiao (ហេនរី សាវ) អគ្គនាយកគ្រប់គ្រងថ្មី នៃសាជីវកម្មផ្នែកទូរស័ព្ទ នៅកម្ពុជាបានរំលឹកសមិទ្ធផល សំខាន់ៗរបស់ក្រុមហ៊ុន ទាំង​នៅទូទាំងពិភពលោក និងនៅកម្ពុជាថា ​គិតមកត្រឹមថ្ងៃ ១៨ ខែកក្កដា ២០១៨ ក្រុមហ៊ុនលក់បានចំនួន ១០០ លានគ្រឿង គឺជាតួរលេខបំបែកកំណត់ត្រាថ្មី ហ៊ូរវ័យបានទទួលជោគជ័យ ដោយវ៉ាដាច់ក្រុមហ៊ុន អេផល ជាដំបូង ក្នុងកំឡុងពេល ៧ ឆ្នាំតាំងពីក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម ទូរស័ព្ទទទួលបានចំណាត់ថ្នាក់លេខ​ ២ ទាំងបរិមាណលក់ និងចំណែកទីផ្សារ នឹងសម្រេចបាននូវតួរលេខលក់ ប្រមាណលើស ២០០ លានគ្រឿងក្នុងឆ្នាំ ២០១៨។

លោកបានបន្ដែមថា #Huawei Nova 3i/ Nova 3 គឺជាតារាកំពុងរះ ពណ៌ឆើតឆាយ ​យុវវ័យ ឡូយឆាយ ទាន់សម័យ លេងខ្លួន ទទួលបានការពេញនិយម និងលក់ដាច់បំផុតមិនដែលធ្លាប់មាន ក្នុងបណ្តាប្រទេស ហ្វីលីពិន ម៉ាឡេស៊ី វៀតណាម ថៃ ជាមួយនឹងតួរលេខដ៏ច្រើនសម្បើម មិនដែលធ្លាប់មាន។ Huawei nova 3 មានបំពាក់កាមេរ៉ាមុខពីរ គ្រាប់ទំហំ 24M + 2MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 24M + 16MP ថតបែបអាជីព ធ្វើឲ្យកម្រិតរូបភាពដិតច្បាស់ល្អ ច្រើនជម្រើសដូចជា ជំនួយឲ្យសភ្លឺច្បាស់ស្អាតបែបធម្មជាតិ ថតរូបបែប bokeh effect មានផ្ទៃក្រោយព្រាល បែបស្រទន់ត្រជាក់ភ្នែក។ រីឯមុខងារ HDR Pro ធ្វើឲ្យមានតុល្យភាពពន្លឺ រូបភាពច្បាស់គ្រប់ចំណុច មិនថាស្ថានភាពចាំងខ្លាំង កម្រិត Aperture F1.8 បច្ចេកវិទ្យា AI សម្គាល់ប្លង់រូបភាពដោយស្វ័យប្រវត្តិ ទាំងក្រោយនិងមុខ ជួយការថតសែលហ្វី ស្អាតដូចតារានិងលេចធ្លោរ។

Huawei nova 3i មានបំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M + 2MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 16M + 2MP ជាមួយការឌីហ្សាញរាងរៅដ៏ប្រណីត ប្រើកញ្ចក់ស្រោបទាំងមុខ និងក្រោយប្រដេញពណ៌ភ្លឺចែងចាំង លម្អដោយគែមអាលុយមីញ៉ូម បំពាក់នូវអេក្រង់ឆកធំ ទំហំ ៦,៣ អ៊ីញ កម្រិត ​Full HD+ ផ្ដល់នូវបទពិសោធទស្សនាភាពយន្ត និងលេងហ្គេមម៉ាពេញចិត្ត ក៏ដូចជាឆ្លើយតបនឹងតម្រូវការ បទពិសោធលេងហ្គេមដ៏រលូន Huawei បានដាក់ឲ្យប្រើនូវ GPU Turbo ជួយបង្កើនដំណើរការកា្រហ្វិក ឥតទាស់ចិត្ត នាំមកនូវបទពិសោធដ៏រំជើបរំជួល សម្រាប់យុវវ័យ។

Huawei nova 3 បំពាក់ដោយ chip Kirin 970, GPU Mali-G72 PM12, CPU 8 Core 4 រត់នៅល្បឿន ២.៤ និង ១.៨ ហើយមាន RAM 6GB, ROM 128 GB រីឯ nova 3i បំពាក់ chip Kirin 710 កម្លាំងថ្មវិញ ក៏មិនណយដែរ គឺ 3750 mAh សម្រាប់ nova 3 ហើយមាន Fast Charge សាកថ្មលឿនទាន់ចិត្ត Type C និង 3340 mAh សម្រាប់ nova 3i ថែមទាំងប្រព័ន្ធសុវត្ថិភាព មានស្គេនម្រាមដៃ និងដោះសោរដោយប្រើមុខបានគ្រប់មុំ (3D)។

ចំណែកលាក ថង សារី នាយកផ្នែកចែកចាយ បានបញ្ជាក់ និងបង្ហាញពីយុទ្ធសាស្រ្តទីផ្សារថា​ «សព្វថ្ងៃនេះ ស្មាតហ្វូន ​Huawei មានប្រជាប្រិយភាព​ខ្ពស់ ទទួលបានចំណែក​ទីផ្សារលេខ ២ និងទទួលបានការគាំទ្រ ពីដៃគូពាណិជ្ជកម្ម តារាល្បីៗរបស់យើង និងមិត្តអ្នកសារព័ត៌មាន ក៏ដូចជាមហាជននៅកម្ពុជា ជាមួយហាងចំនួនជាង ១៥០០ កន្លែង គ្របដណ្ដប់ ២៥ ខេត្ត-ក្រុង ទូទាំងប្រទេសតែម្ដង។ ​យើងមានក្ដីប្រាថ្នាមោះមុត ចំពោះប្រជាជនកម្ពុជា ឲ្យទទួលបានបទពិសោធបច្ចេកវិទ្យាថ្មីពី Huawei nova3/3i ដោយប្រើប្រាស់វាបំពេញ​តម្រូវការ យ៉ាងឆ្លាតវៃ។ យើងជឿជាក់ថា Huawei nova3/3i ជាមួយកាមេរ៉ា 24MP, ​4 AI Camera និង​ 128 GB ROM នឹងនាំមកនូវបទពិសោធ​ល្អឥតខ្ចោះ ដល់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា»

លោកបានបន្ថែមថា យុទ្ធសាស្រ្តទីផ្សារសំខាន់ៗ ដើម្បីជំរុញការលក់ និងលើកទឹកចិត្តម្ចាស់ហាងរួមមាន៖
- ការបើកលក់ដំបូងពេលស្តុកមកដល់ថ្ងៃ ១៨-០៨ នៅអីអន ២ សហការ​ជាមួយហាងណូជីម៉ា និងហាងចំនួន ១៦ ដែលអតិថិជន ៥០០ នាក់ដំបូងនឹងទទួល Huawei Power Bank (6700 mAh) បានបន្ថែម។
- ការផ្សព្វផ្សាយស្បត់ពាណិជ្ជកម្ម តាមទូរទស្សន៍រយៈពេល ១ ខែពេញចំនួន ២០០ ស្បត់ ការប្រគំតន្រ្តីខ្នាតធំដើមខែ ០៨ នៅអីអន ២​ ដោយហាងធំៗចំនួន ១០០ ដែលទទួលកម្ម៉ងទុកជាមុនច្រើនបំផុត នឹងទទួលបានសំបុត្រចូលទស្សនា។
- ការប្រកួតលក់ក្នុងរយៈពេល ១០០ ថ្ងៃដំបូង ដែលលក់ #Nova3i បាន 333 គ្រឿងនឹងទៅទស្សនាស្នាក់ការធំក្រុមហ៊ុន Huawei នៅប្រទេសចិន។

អតិថិជនអាចកុម្ម៉ងទុកជាមុន ជាមួយនឹង Huawei nova 3 តម្លៃ ៤៦៩ ដុល្លារ និង nova 3i តម្លៃជាង ៣២៩ ដុល្លារ នឹងទទួលបាន Bluetooth Speaker ដ៏កាលីប Original ហើយថែមស៊ីមស្មាត ជាមួយកញ្ចប់សេវាកម្មធំហ្មង ១២សប្ដាហ៍ និង ១៦សប្ដាហ៍៕

តោះ! ទស្សនាវីដេអូលម្អិតស្ដីពីលក្ខណៈពិសេស Huawei nova3/3i និងវីដេអូពីការកម្ម៉ងទុកជាមុន៖