(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ចន្ទ័ សុភក្រ្ត័ា មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្រាប់នាយទាហាន និងពលទាហាន ដែលឈរជើងតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារថា ត្រូវយកចិត្តទុកដាក់បង្រ្កាបបទល្មើសឆ្លងដែន គ្រប់ប្រភេទឱ្យមានប្រសិទ្ធិភាព។
លោកឧត្តមសេនីយ៍ទោ ចន្ទ័ សុភក្រ្ត័ា មានជំរុញបែបនេះ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកដឹកនាំនាយទាហានក្នុងតំបន់ប្រតិបត្តិការសឹករងខេត្ត ចុះសួរសុខទុក្ខកងកម្លាំងជួរមុខរបស់ផ្នែកសឹករងស្រុកជាំក្សាន្ត និងត្រួតពិនិត្យភូមិសាស្ត្រនៅចំនុចចំការក្រូច និងភ្នំខ្មោចតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
លោកឧត្តមសេនីយ៍ទោចន្ទ័ សុភក្ត្រ័ា បានថ្លែងបន្តថា កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់បង្ក្រាបបទល្មើសឆ្លងដែននានាឱ្យមានប្រសិទ្ធិភាព ពិសេសបង្ក្រាបករណីជួញដូរគ្រឿងញៀន និងទប់ស្កាត់មិនឱ្យប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ចូលកាប់ឈើ។ ជាមួយគ្នានេះត្រូវយកចិត្តទុកដាក់ការងារកសាងអង្គភាព ជុំរុំស្នាក់នៅ ការបង្ករបង្កើនផលក៍ដូចជាការថែរក្សាសុខភាពផងដែរ ព្រោះរដូវនេះជារដូវវស្សា។
លោកឧត្តមសេនីយ៍ទោ ចន្ទ័ សុភក្ត្រ័ា ក៏បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទព័ជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ក៍ដូចជាលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
ជាមួយគ្នានេះផងដែរ លោកមេបញ្ជាការ បានឧបត្ថម្ភថវិការសម្រាប់កសាងអង្គភាព និងសម្ភារ គ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់គ្រួសារកងទព័ផងដែរ៕