(រតនគិរី)៖ ថ្លែងនូវក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានជម្រុញដល់មន្ត្រីរាជការ ពិសេសមន្ទីរអង្គភាពជុំវិញខេត្ត ឲ្យបង្កើនសមត្ថភា និងទទួលខុសត្រូវតាមតួនាទីភារកិច្ចកាន់តែខ្លាំង សម្រាប់អាណត្តិថ្មី របស់រដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ឲ្យសមទៅនឹងអ្វីដែលប្រជាពលរដ្ឋ បានផ្តល់នូវការជឿទុកចិត្តកន្លងមកថ្មីៗនេះ។
លោកអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់នៅទូទាំងខេត្តទាំងមុនពេល កំឡុងពេល និងក្រោយពេលបោះឆ្នោត ដោយអាជ្ញាធរជំនាញបានសហការយកចិត្តទុកដាក់ រក្សាបាននូវសន្តិសុខ សុវត្ថិភាព បរិយាកាសនយោបាយ ប្រកបដោយភាពស្ងប់ស្ងាត់។
សូមជម្រាបថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តខាងលើធ្វើឡើង ដើម្បីពិនិត្យលើការអនុវត្តការងារកន្លងមក និងពិនិត្យវាយម្លៃការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោងជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨កន្លងមក និងពង្រឹងនូវរបៀបរបបតួនាទី ភារកិច្ចការងារនៅក្នុងខេត្ត៕