(សៀមរាប)៖ សាលាអន្តរជាតិភ្យូឆឺរប្រាយ (Future Bright International) សាខាខេត្តសៀមរាប សូមសំដែងនូវការអបអរសាទរ និងកោតសសើរយ៉ាងខ្លាំង ចំពោះសិស្សានុសិស្ស​របស់ខ្លួន ដែលបានប្រឡងជាប់មធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ១០០% ជាមួយនឹងនិទ្ទេសល្អ ក្នុងឆ្នាំសិក្សា២០១៧-២០១៨នេះ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះឡើយ ដែលសិស្សនៃសាលា Future Bright International តែងតែ​ប្រឡងជាប់​ឌីប្លូម​១០០ភាគរយ ពោលនេះជាលទ្ធផល រយៈពេល៦ឆ្នាំជាប់គ្នាហើយ ដែលសិស្សនុសិស្សតែងតែទទួលជោគជ័យ ហើយនេះជាការសបញ្ជាក់ ពីគុណភាពនៃការបណ្តុះបណ្តាល យ៉ាងពិតប្រាកដ។

គណៈគ្រប់គ្រងនៃសាលា Future Bright International ក៏បានសំដែងការអរគុណ ដល់គណៈគ្រប់គ្រងបុគ្គលិក លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល សិស្សានុសិស្ស ដែលបានអប់រំណែនាំ និងបង្ហាត់បង្រៀនប្អូនៗ រហូតទទួលបានជោគជ័យ​ក្នុងការសិក្សា។

ជាពិសេសសូមវាយតម្លៃខ្ពស់ ចំពោះការខិតខំរៀនសូត្រ របស់ប្អូនៗថ្នាក់ទី៩ទាំងអស់ ដែលទទួលបាន លទ្ធប្រឡងឌីប្លូមជាប់១០០% និងមាននិទ្ទេសល្អៗ៕