(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។​

* ព័ត៌មានជាតិ (Cambodia News)

១៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា៖ លោក Patrick Murphy គឺជាបេក្ខជនដ៏ល្អបំផុត ក្នុងការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា (ចុចអាន)

២៖ ប្រធានមជ្ឈមណ្ឌលត្រៀមបង្កាគ្រោះមហន្តរាយអាស៊ី៖ ការបោះឆ្នោតនៅកម្ពុជាបានប្រព្រឹត្តទៅយ៉ាងល្អឥតខ្ចោះ (ចុចអាន)

៣៖ អ្នកនាំពាក្យ គ.ជ.ប៖ បើគ្មានពាក្យបណ្ដឹងពីគណបក្សនយោបាយផ្សេងទៀតទេ លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នឹងប្រកាសនៅថ្ងៃទី១៥ ខែសីហាដដែល ក្រោយលោក ពេជ្រ ស្រស់ សម្រេចដកពាក្យបណ្តឹង (ចុចអាន)

៤៖ ឥណ្ឌូនេស៊ី កោតសរសើរពីការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ សេរី និងយុត្តិធម៌ ខណៈសន្តិសុខ និងសុវត្ថិភាពត្រូវបានធនាយ៉ាងល្អ ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត (ចុចអាន)

៥៖ ពលរដ្ឋស្រុកកណ្តាលស្ទឹង ហៅទណ្ឌិតសម រង្ស៊ី ចេញមកស្បថឲ្យ «ងាប់តៃហោង» បើប្រាកដថាលទ្ធផលឆ្នោតក្លែងក្លាយ (ចុចអាន)

៦៖ Keisuke HONDA ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា (ចុចអាន)

៧៖ ប្រធានកីឡាបាល់ទាត់​ ប្រាប់គ្រួសារបាល់ទាត់ខ្មែរឲ្យប្រឹងខ្លួនឯង បន្ទាប់ពីលោក HONDA មកជួយមិនយកប្រាក់ខែ ២ឆ្នាំ (ចុចអាន)

៨៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជារីករាយស្វាគមន៍ ចំពោះកីឡាករបាល់ទាត់ឆ្នើមជប៉ុន Honda Keisuke ដែលបានស្ម័គ្រចិត្តជួយបង្វឹកជម្រើសជាតិកម្ពុជា ដោយមិនគិតថ្លៃ! (ចុចអាន)

៩៖ ក្រសួងកសិកម្ម មិនតម្រូវឲ្យម្ចាស់កសិដ្ឋានដាំដំណាំឈើហូបផ្លែទាំងអស់នៅកម្ពុជា មកចុះបញ្ជីនៅក្រសួងនោះឡើយ, តម្រូវមកចុះបញ្ជីតែម្ចាស់កសិដ្ឋានដាំចេក ចង់នាំចេញទៅប្រទេសចិនប៉ុណ្ណោះ! (ចុចអាន)

១០៖ សម្រាប់អាណត្តិថ្មីនេះ សម្តេច ស ខេង ប្រាប់មន្រ្តីទាំងអស់ ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ មិនបែងចែក មិនបក្សពួកនិយម មិនគ្រួសារនិយម ប្រឆាំងអំពើពុករលួយ និងមិនប្រើអំណាចដោយរំលោភ (ចុចអាន)

១១៖ ក្រសួងសាធារណការ ចាប់រថយន្ដដឹកលើសទម្ងន់ ១៤គ្រឿង នៅផ្លូវ ៦០ម៉ែត្រ ខណ្ឌមានជ័យ, ខណៈរបាយការណ៍បង្ហាញបទល្មើសដឹកជញ្ជូនលើសទម្ងន់គ្មានការស្រកស្រុត (ចុចអាន)

១២៖ សិស្សប្រឡងបាប់ឌុបត្រូវតែដឹង! បម្រាមមួយចំនួនដែលក្រសួងអប់រំ ត្រូវហាមឃាត់នៅថ្ងៃទី២០ ខែសីហាខាងមុខនេះ ! (ចុចអាន)

១៣៖ ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះបេប៊ីនកា នឹងធ្វើឲ្យខេត្តជាប់មាត់សមុទ្រមានភ្លៀងធ្លាក់ច្រើន ខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ សូមប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រប្រុងប្រយ័ត្នខ្ពស់! (ចុចអាន)

១៤៖ អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើការ «ស្បថ» បង្ហាញអំពីមនុស្សទាល់ច្រកមែនទេ? (ចុចអាន)

* ព័ត៌មានអន្តរជាតិ (International News)

១៖ លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន នឹងជួបគ្នាជាថ្មីក្នុងទីក្រុងព្យុងយ៉ាងនៅខែកញ្ញាខាងមុខ (ចុចអាន)

២៖ តួលេខផ្លូវការ​ពីអាជ្ញាធរ​ឡាវ៖ មនុស្ស៣៦នាក់ស្លាប់ និង​៩៨នាក់បន្តបាត់ខ្លួន ក្រោយបាក់ទំនប់​វារីអគ្គិសនី​នៅ​ខេត្តភាគខាងត្បូងឡាវ​ ជាប់ព្រំដែន​កម្ពុជា! (ចុចអាន)

៣៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់៖ សហរដ្ឋអាមេរិក មិនអាចបញ្ជាឱ្យប្រទេសដ៏ទៃធ្វើតាមខ្លួននោះទេ (ចុចអាន)

៤៖ ក្រោយឃើញ​នាវាប្រណិត ដែល​សង្ស័យជារបស់​លោក ណាជីប រ៉ាហ្សាក់, រដ្ឋមន្ត្រី​​ហិរញ្ញវត្ថុ​ម៉ាឡេស៊ីសម្តែង​ការសោកស្តាយ និងខឹងសម្បារយ៉ាងខ្លាំង ចំពោះ​អំពើពុក​រលួយ (ចុចអាន)

៥៖ ទីបំផុតយានរុករកព្រះអាទិត្យតម្លៃ «១.៥ពាន់លានដុល្លារ» កំពុងហោះសំដៅទៅរកព្រះអាទិត្យហើយ ក្រោយការបាញ់បង្ហោះឡើងវិញដោយជោគជ័យ! (ចុចអាន)

៦៖ ​សង្រ្គាមពាក្យសម្ដីរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ចាប់ផ្ដើមផ្ទុះឡើងវិញ? (ចុចអាន)

៧៖ ដោយសារតែសហរដ្ឋអាមេរិកឬ? ទើបជប៉ុន និងចិនខិតជិតគ្នា! (ចុចអាន)

៨៖ ចិនបង្ហាត់កសិករ នៅទ្វីបអាហ្វ្រិក ពីវិធីធ្វើកសិកម្មបែបទំនើប (ចុចអាន)

៩៖ មនុស្សយន្តរត់តុនៅចិន បង្ហាញឱ្យឃើញពីប្រយោជន៍នៃបច្ចេកវិទ្យា (ចុចអាន)

១០៖​ប្រធានាធិបតីហ្វីលីពីន ផ្ទុះកំហឹងជាខ្លាំងពេលដឹង​ថាមានអំពើពុករលួយក្នុងជួរយោធា និងបញ្ជាឲ្យដកតំណែង​មន្រ្តី​យោធា២០រូប​ (ចុចអាន)

១១៖ ការបោះឆ្នោតនៅប្រទេសម៉ាលី ប្រព្រឹត្តទៅដោយភាពតានតឹង ខណៈ​ប្រធានការិយាល័យបោះឆ្នោតម្នាក់ ត្រូវ​គេសម្លាប់ (ចុចអាន)

Fresh News TV​ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោកជូរ លឹមហួត, លោក វង់ វុធ, លោក វៃ ជីវ័ន និងកញ្ញា តាំង វីគី៕