(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,២២៩គ្រឿង រកឃើញល្មើសច្បាប់៩៤គ្រឿង (ម៉ូតូ៧០ភាគរយ) អប់រំ៤៦គ្រឿង និងផាកពិន័យ៤៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៣ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន៥៧៧គ្រឿង, អប់រំ៣៧គ្រឿង និងផាកពិន័យចំនួន២០គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៣,៩៧៣គ្រឿង រកឃើញយានយន្តល្មើស១,៥២៩(ម៉ូតូ៦៣ភាគរយ) ក្នុងនោះអប់រំ៦៤៧គ្រឿង និងផាកពិន័យ៨៧៧គ្រឿង៕