(ភ្នំពេញ)៖ នេះដំណឹងល្អ សម្រាប់​អតិថិជន Nokia 7 plus ទាំងអស់ក្នុងពេលឆាប់ៗ នឹងទទួលបានការ Update ទៅ Android Pie មុខគេបង្អស់ ក្នុងចំណោមទូរស័ព្ទ Nokia ស្មាតហ្វូនទាំងអស់។

បន្ទាប់ពីការប្រកាសពី Android 9 Pie ពី Google, HMD Global Oy ដែលជាអាជ្ញាប័ណ្ណផ្តាច់មុខ នៃទូរស័ព្ទ Nokia បានបង្ហាញ Android developer (អ្នកបង្កើតកម្មវិធីដល់ Android) ជំនាន់ចុងក្រោយគឺ DP 4 (Beta 4) សម្រាប់ Nokia 7 plus ។ Beta 4 នេះគឺជាជំហានចុង​ក្រោយ ដែលផ្តល់បទពិសោធន៍​ កាន់តែកៀករបស់ Android 9 Pie ពិតប្រាកដ​។ អតិថិជន Nokia 7 plus និងអាចupdate ទៅAndroid Pie ពេញលេញក្នុងពេលឆាប់នេះ។

ការបង្កើតឡើងនៅលើគ្រឹះ ដែលដាក់ដោយBeta ពិសោធលើទូរស័ព្ទ Nokia 7 plus សាកល្បងកម្មវិធីទូរស័ព្ទ Nokia Android Preview ត្រូវបានបង្កើតឡើង ដើម្បីជួយអ្នកបង្កើតកម្មវិធី (developer) ធ្វើតេស្ត និងបង្កើនសមត្ថភាពកម្មវិធីរបស់ពួកគេ ក្នុងការត្រៀមលក្ខណៈ ដើម្បីទទួលបាន certificate ពី Google Play Store នៅលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie ។ រហូតមកដល់ពេលនេះមានអ្នកប្រើ Nokia ស្មាតហ្វូនចំនួនជាង ៦៥,០០០នាក់ បានចូលរួមនៅក្នុងកម្មវិធីពិសោធន៍ Beta នេះ និងកម្មវិធីពិសោធន៍ របស់អ្នកបង្កើតកម្មវិធី (Developers preview programs)។

អ្នកបង្កើតកម្មវិធី (developers) ដែលមាន Nokia 7 plus អាចទទួលបានការតំឡើង មើលជាមុនចាប់តាំងពីការបង្ហាញខ្លួន របស់ Android Pie នៅថ្ងៃទី ៨ ខែឧសភា ជាមួយនឹងការ Update ជាបន្តបន្ទាប់តាមរយៈ OTA (over-the air) និង flash drive​។ បច្ចុប្បន្ននេះ Nokia 7 Plus គឺស្ថិតក្នុងចំណោមទូរស័ព្ទ ដែលអាចចូលប្រើ Beta 4 របស់ Android Pie ។

ជាមួយនឹង Beta ចុងក្រោយបំផុតរបស់ Android P នឹងជួយឲ្យ Nokia 7 plus អាចប្តូរយ៉ាងលឿនរវាងកម្មវិធី ដោយ​ប្រើប៊ូតុងផ្ទះ omnidirectional home button ថ្មីក៏ដូចជាធ្វើឲ្យការបំបែកអេក្រង់ (Split screen views) មានភាពងាយស្រួល ក្នុងការដំណើរការ។

ប្រសិនបើអ្នកមានទូរស័ព្ទ Nokia 7 plus សូមចុច https://www.nokia.com/en_int/phones/developer ដើម្បីចុះឈ្មោះ និងupdate។ លក្ខណៈពិសេសៗរបស់ទូរស័ព្ទ flagship ថ្នាក់មធ្យម របស់ Nokia មួយ​នេះ មានដូចជា ថ្មកាន់បានរហូតដល់ទៅ២ថ្ងៃ និង​កាមេរ៉ាលំដាប់ Pro​។

ទូរស័ព្ទស្មាតហ្វូន Nokia 7 plus លក់ក្នុងតម្លៃ ៣៩៩ដុល្លារ ជាទូរស័ព្ទល្អបំផុត​សម្រាប់អ្នកគ្រប់គ្នា ដោយអាចកាន់ថ្មបានដល់ទៅ ២ថ្ងៃ! ទូរស័ព្ទ Nokia 7 plus មានពីរពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ/ទង់ដែង និងស/ទង់ដែង។ មានថែមជូនស្រោមថ្លា ស្រ្គីនការពារអេក្រង់ និង​គម្រោង Smart ធំហ្ម៎ង ដែលលោកអ្នកអាចរកជាវ បានគ្រប់ហាងទូរស័ព្ទទាំងអស់ ទូទាំងប្រទេស។

Nokia 7 plus កាមេរ៉ាមុខលំដាប់ Pro 16 MP មានកញ្ចក់ ZEISS ដែលអាចឲ្យអ្នកចុចថតបានរហ័ស និងងាយស្រួលកំណត់ការកែសម្រួលរូបភាពនៅពេលថត។ ដោយប្រើប្រពន្ធ័ប្រត្តិបក្តិការ Android latest (upgradable) និងមានអេក្រង់ទំហំ ៦ អ៊ីញដ៏ស្រស់ស្អាត 18: 9 Full HD​+​ធ្វើឲ្យ Nokia 7 plus បញ្ចូលគ្នាបានយ៉ាងល្អឥតខ្ចោះ សម្រាប់ការប្រើបណ្តាញសង្គម ការលេងហ្គេម និងការកម្សាន្តជាមួយ និងមាតិកាច្រើនដែលដំណើរការ ដោយ Qualcomm® SnapdragonTM 660 ជាមួយ ទំហំផ្ទុក ROM 64GB និង RAM ទំហំ 4GB៕