(ភ្នំពេញ)៖ កំពូលទូរសព្ទឆ្លាតវៃ OPPO Find X របស់ OPPO បានមកដល់ប្រទេសកម្ពុជាហើយ។ ទើបតែលេចមុខជាផ្លូវការ លើទីផ្សារប្រទេសកម្ពុជា នៅថ្ងៃទី៥ ខែសីហា តែ OPPO Find X បានផ្ដល់ភាពភ្ញាក់ផ្អើល និងភាពទាក់ទាញគួរឲ្យកត់សម្គាល់ ដោយសង្កេតឃើញថា ចំនួនលក់ចេញមានការកើនជាលំដាប់ លើសពីការំពឹងទុករបស់ក្រុមហ៊ុន។
មានអតិថិជនជាច្រើន បានមករងចាំទទួលយក Find X ដែលខ្លួនបានធ្វើការកម្ម៉ង់ នៅតាមហាងទូរស័ព្ទនានា ហើយមកទល់ពេលនេះ គឺមានហាងលក់ទូរស័ព្ទជាច្រើន ដ៏បានដាច់ស្តុកផងដែរ ក៏កំពុងតែធ្វើការកម្ម៉ង់ បន្ថែមពីខាងក្រុមហ៊ុន OPPO ផងដែរ។ ដូចពាក្យដែលគេធ្លាប់បាននិយាយអីចឹង! របស់ដែលមើលឃើញលើអ៊ីនធឺណិតជាច្រើនរយដង មិនស្មើនឹងបានកាន់ក្នុងដៃដោយផ្ទាល់ម្ដងឡើយ។
ពេលដែលអ្នកកាន់ OPPO Find X ក្នុងដៃ អ្នកនឹងមានអារម្មណ៍ហាក់បី ដូចជាកាន់គ្រាប់ពេជ្រខៀវដ៏ធំមួយនៅក្នុងដៃអីចឹង ព្រោះថារូបរាងរបស់ទូរសព្ទកំពូលមួយនេះ រចនាឡើងយ៉ាងប្រណិត ពន្លឺចែងចាំងស្ទើរគ្រប់ជ្រុង នៃទូរសព្ទ។ នេះជាចំណុចទាក់ភ្នែកមួយ ដែលទូរសព្ទដទៃទៀត មិនទាន់មានដូចនៅឡើយទេ គិតត្រឹមផ្នែករចនានៃរូបរាង។
ចំណុចពិសេសរបស់កំពូលស្មាតហ្វូនចុងនេះ មានត្រង់ផ្ទៃអេក្រង់ពេញ រួមជាមួយមុខងារកាមេរ៉ា Pop-up បង្កប់នៅខាងក្នុងតួម៉ាស៊ីន។ Find X ក៏នឹងប្រែក្លាយជាស្មាតហ្វូនរចនាបថអេក្រង់កោង ហើយមានកាមេរ៉ាភ្លោះក្រោយ ទំហំ 20MP+16MP។
Find X មានថាមពលថ្ម ៣៧៣០ mAh។ កាមេរ៉ាមុខទំហំ 25MP លាយឡំអេក្រង់ធំដល់ ៦,៤ អ៊ីញ ប្រភេទ AMOLED។ ទូរស័ព្ទដែលបញ្ជាក់ពីភាពទាន់សម័យរបស់អ្នកមួយនេះ មាន ២ពណ៌ គឺ Bordeaux Red និង Glacier Blue ហើយត្រូវបានលក់ក្នុងតម្លៃ៨៩៩ដុល្លារ នៅទីផ្សារប្រទេសកម្ពុជា៕