BREAKING NEWS: លោក ពេជ្រ ស្រស់ ប្រកាសសម្រេចនឹងដកពាក្យបណ្តឹងពី គ.ជ.ប វិញ នៅរសៀលថ្ងៃនេះ
13-08-2018 13:42
(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានសម្រេចដកពាក្យបណ្តឹងពី គ.ជ.ប វិញនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។ នេះបើយោងតាមលោក ពេជ្រ ស្រស់ បានបង្ហោះនៅលើ Facebook ផ្លូវការរបស់លោកនៅមុននេះបន្តិច។
លោក ពេជ្រ ស្រស់ បានសរសេរថា៖ «ខ្ញុំ ពេជ្រ ស្រស់ នឹងដកពាក្យបណ្តឹងពីគជបវិញនៅរសៀលនេះ ដោយហេតុក្រុមការងារពិនិត្យ ឃើញថាមិនទាន់មានលក្ខណៈគ្រប់គ្រាន់»។
នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ លោក ពេជ្រ ស្រស់ បានយកបណ្តឹងទៅដាក់នៅទីស្តីការ គ.ជ.ប។ Facebook ផ្លូវការរបស់លោក ពេជ្រ ស្រស់ ក៏បានបញ្ជាក់ដែរថា មូលហេតុនៃការដាក់បណ្តឹង គឺដោយសារតែលោកយល់ថា លទ្ធផលបណ្ណោះអាសន្ន ដែល គ.ជ.ប ទើបនឹងប្រកាស ហាក់ដូចជាមិនទាន់មានលក្ខណៈត្រឹមត្រូវនៅឡើយ៕