(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បដិសេធចំពោះការចុះផ្សាយរបស់ព័ត៌មានមួយចំនួនថា ក្រសួងបានតម្រូវឲ្យម្ចាស់កសិដ្ឋានដាំដំណាំ​ឈើហូបផ្លែទាំងអស់ មកចុះបញ្ជីនៅក្រសួង​កសិកម្ម​។

សេចក្ដីប្រកាសព័ត៌មានក្រសួងកសិកម្ម ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា «ថ្មីៗនេះ​មានសារព័ត៌មាន ក្នុងស្រុកមួយចំនួនបានចុះផ្សាយថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសឲ្យ​កសិដ្ឋាន​ដាំដំណាំឈើហូបផ្លែទាំងអស់ ត្រូវមកចុះបញ្ជីនៅក្រសួង។ ក្នុងនាមក្រសួងកសិកម្ម សូមបញ្ជាក់ថា ក្រសួងមិនបានតម្រូវឲ្យម្ចាស់កសិដ្ឋាន ដាំដំណាំឈើហូបផ្លែទាំងអស់ ត្រូវមកចុះបញ្ជីនៅក្រសួងឡើយ ពោលតម្រូវឲ្យតែ​ម្ចាស់ក្រុមហ៊ុន ឬម្ចាស់កសិដ្ឋានដែលដំាដំណាំចេក និងមានបំណងនាំចេញទៅកាន់ប្រទេសចិនតែប៉ុណ្ណោះ ដែលត្រូវមកចុះបញ្ជី​​ផ្លូវការជាមួយក្រសួង»

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងស្រុង៖