Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែសីហា៖ រកឃើញយានយន្ដល្មើសច្បាប់១៥៥គ្រឿង និងផាកពិន័យ៨៨គ្រឿង

12-08-2018 17:50

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៦៩៥គ្រឿង រកឃើញល្មើសច្បាប់១៥៥គ្រឿង (ម៉ូតូ៧០ភាគរយ) អប់រំ៦៧គ្រឿង និងផាកពិន័យ៨៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១២ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន៨១៤គ្រឿង, អប់រំ៤៥គ្រឿង និងផាកពិន័យចំនួន៤៩គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១២,៧៤៤គ្រឿង រកឃើញយានយន្តល្មើស១,៤៣០(ម៉ូតូ៦៣ភាគរយ) ក្នុងនោះអប់រំ៦០១គ្រឿង និងផាកពិន័យ៤២៩គ្រឿង៕