(ភ្នំពេញ)៖ សហភាពសហសព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះ បានជួយឧបត្ថម្ភជាថវិកាដល់លោក យូ តារាវុធ អ្នកកាសែតជើងចាស់ម្នាក់ ដែលបានធ្លាក់ខ្លួនឈឺជាទម្ងន់ និងកំពុងសម្រាកនៅលើកន្ទេលក្នុងផ្ទះ អស់រយៈពេល២ឆ្នាំកន្លងមកហើយ។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ស.ស.ស.ក បានមានប្រសាសន៍ថា ស.ស.ស.ក បានកំពុងបន្តប្រមែប្រមូលថវិកាពីសមាជិកក្នុងដំណាក់កាលដំបូងបានចំនួនជិត៤លានរៀល ដើម្បីយកទៅជួយដល់លោក យូ តារាវុធ ដែលកំពុងជួបការលំបាក៕