(ភ្នំពេញ)៖ ក្រុមហ៊ុន N.C.X. CO., Ltd ដែលទទួលសិទ្ធិក្នុងការផលិត និងដំឡើងម៉ូតូម៉ាក ហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ ម៉ូតូម៉ាកហុងដា CLICK125i ស៊េរីថ្មី នៅរោងភាពយន្ត Major Cineplex ផ្សារទំនើបអ៊ីអន១។
កម្មវិធីដ៏អស្ចារ្យនេះ មានការចូលរួមដោយភ្នាក់ងារចែកចាយម៉ូតូម៉ាកហុងដា ដៃគូពាណិជ្ជកម្ម និងអតិថិជនរបស់ក្រុមហ៊ុនហុងដា ចំនួនប្រហែល ៨០០នាក់។ កម្មវិធីនេះ ក៏បានផ្តល់ភាពសប្បាយរីករាយជាមួយការសំដែងពីម្ចាស់បទ «មាន់ស្រែ» គឺកញ្ញា Ra Bee និងក្រុម Mustache Band ផងដែរ។
បន្ទាប់ពីសំដែងបទ «មាន់ស្រែ» ចប់ហើយនោះ ម្ចាស់បទរូបនេះ បានប្រាប់ទៅអ្នកគាំទ្រថា ខ្លួនកំពុងត្រៀមប្រាក់ដើម្បីទិញម៉ូតូស៊េរីថ្មីនេះ ខណៈដែលម៉ូតូនេះ ចាប់ផ្តើមបង្ហាញខ្លួនលើទីផ្សារកម្ពុជា ជាមួយនឹងភាពល្អប្រណីតជាច្រើន។ ជាមួយគ្នានេះ កញ្ញាបានណែនាំដល់អ្នកគាំទ្រ ជាពិសេសយុវវ័យដែលស្រលាញ់ភាពស៉ីវីល័យ មានតែម៉ូតូម៉ាកហុងដា CLICK125i នេះទេ ដែលជាជម្រើសដ៏សាកសមបំផុត។
មូលហតុដែលតារាល្បីវ័យក្មេង ណែនាំយ៉ាងដូច្នេះ ព្រោះម៉ូតូម៉ាកហុងដា Click125i ស៊េរីថ្មី ជាម៉ូតូប្រភេទអូតូបែបស្ព័រដ៏ទំនើបត្រូវបានរចនាតាមបែបផែនជីវិត និងប្រណីតភាពដ៏ល្អឯកជាមួយនឹង Sporty Arousing។ ម៉ាស៊ីន 125ស៊ីស៊ី PGM-FI ថ្មី រួមជាមួយបច្ចេកវិទ្យាចុងក្រោយរបស់ Honda Smart Technology ធ្វើឲ្យម៉ូតូដ៏ទំនើបនេះកាន់តែមានប្រព័ន្ធដំណើការល្អ និងសុវត្ថិភាពខ្ពស់។
ម៉ូតូនេះ ត្រូវបានបំពាក់ជាមួយនូវបច្ចេកវិទ្យាថ្មីៗជាច្រើនដែលមានដូចជា៖ Dual LED Headlight ចង្កៀងមុខថ្មីបំពាក់ដោយអំពូល LED ជំនាន់ចុងក្រោយបង្អស់ ជាមួយការរចនាបែបស្ព័រកាលីប លេចធ្លោលើសគេ ព្រមទាំងមានពន្លឺភ្លឺច្បាស់ទាក់ទាញគ្រប់ក្រសែភ្នែក ហើយជួយឲ្យមានសុវត្ថិភាពខ្ពស់ក្នុងការបើកបរពេលយប់។ កុងទ័រទំនើប Full Digital បង្ហាញគ្រប់មុខងារដូចជា ល្បឿន ចម្ងាយ នាឡិកា ភ្លើងសញ្ញាឈប់រយៈពេលខ្លី ភ្លើងជូនដំណឹង ការគណនាប្រេងសាំង និងមុខងារផ្សេងៗទៀតសម្រាប់ការប្រើប្រាស់ពេញលេញ។ New Sporty Cast Wheel កាំបន្ទះបែបស្ព័រថ្មី ជាមួយនឹងសំបកកង់គ្មានពោះវៀន បង្កើតភាពជឿជាក់ដល់អ្នក និងឈានមុខគេក្នុងការប្រើប្រាស់លើគ្រប់ដងវិថី។
មិនតែប៉ុណ្ណោះ New LED Tail Light ភ្លើងកន្ទុយក្រោយភ្លឺរំលេចដោយ LED ទំនើប ផ្តល់ពន្លឺច្បាស់គ្រប់កាលៈទេសៈ។ New Sporty Muffler បំបង់ស៊ីម៉ាំងបែបស្ព័រថ្មី មានការរចនាយ៉ាងទាក់ទាញ ធ្វើឲ្យការបើកបរកាន់តែរីករាយ។ Sporty Advanced Performance បច្ចេកវិទ្យាឈានមុខគេបំផុតរបស់ ហុងដា បំពាក់លើម៉ូតូអូតូបែបស្ព័រដ៏អស្ចារ្យ។ ESP (Enhanced Smart Power) ពិតជាពិសេសជាមួយម៉ាស៊ីនស្ងាត់ កម្លាំងខ្លាំង អានុភាពគ្មានពីរ និងសន្សំសំចៃប្រេងសាំងខ្ពស់បំផុត។ Idling Stop System បច្ចេកវិទ្យាបញ្ឈប់ និងចាប់ផ្តើមម៉ាស៊ីនដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកឈប់លើសពី ៣វិនាទី។ Combi Brake ប្រព័ន្ធហ្វ្រាំងផ្គួបជាទីទុកចិត្ត ដែលដំណើរការព្រមគ្នារវាងហ្វ្រាំងមុខ និងហ្វ្រាំងក្រោយគ្រប់គ្រងការបើកបរប្រកបដោយសុវត្ថិភាពខ្ពស់៕