(ភ្នំពេញ)៖ ការបើកអាជីវកម្ម ឬការនាំចូលផលិតផលផ្សេងៗ ពីបណ្ដាប្រទេសផ្សេង មកចែកចាយលើទីផ្សារកម្ពុជា ហាក់ហក់លោត និងទទួលជោគជ័យខ្លាំងនាមួយរយៈពេលចុងក្រោយនេះ។

កត្តាដែលនាំឲ្យការហូរចូល និងការបើកអាជីវកម្ម របស់បរទេសក្នុងប្រទេសកម្ពុជានេះ ព្រោះកម្ពុជាជាប្រទេសមាន​សេដ្ឋកិច្ចល្អ ដោយកំណើន៧ភាគរយ ដែលធ្វើឲ្យប្រទេសកម្ពុជារីកចម្រើនពី១ឆ្នាំទៅមួយឆ្នាំ។

ជាក់ស្ដែង ដូចក្រុមហ៊ុន MSI Cambodia ជាក្រុមហ៊ុនផលិត Hardware ដ៏ល្បីលើពិភពលោកមកពីតៃវ៉ាន់ ដែលបានបើកដំណើរការក្នុងប្រទេសកម្ពុជា អស់ពេលជាច្រើនឆ្នាំ និងបានកំពុងទទួលបានភាពជោគជ័យគួរឲ្យកត់
សំគាល់។

ជាក់ស្តែងនៅថ្ងៃទី១១ ខែសីហាម្សិលមិញ ក្រុមហ៊ុន MSI Cambodia សហការជាមួយក្រុមហ៊ុន IT Computer បានដាក់ឲ្យដំណើរកុំព្យួទ័រ​ប្រភេទ​យួរដៃថ្មីមួយដែលមានឈ្មោះថា PS42 Prestige Series ជាប្រភេទកុំព្យួទ័រ ​ដែលមានពន្លឺភ្លឺថ្លា មិនប៉ះពាល់ដល់ភ្នែក
ជាមួយនឹងទម្ងន់ត្រឹមតែ១.១៩គីឡូក្រាម និងមានកម្រាស់ស្តើង រួមជាមួយទំហំ១៤ អ៊ីញ។

លោក ថាន់ វិស័យ ប្រធានផ្នែកលក់នៃក្រុមហ៊ុន IT Computer បានថ្លែងឲ្យដឹងថា ម៉ូឌែលថ្មី PS42 Prestige Series នឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់ អតិថិជន ហើយយើងនឹងបន្ដដំណើរ រួមគ្នាយ៉ាងយូរអង្វែងបន្ដទៀត។

នេះជាម៉ូដែលថ្មីមួយទៀតហើយ របស់ក្រុមហ៊ុន MSI Cambodia ដែលនាំចូលមកកម្ពុជា។ កត្តាដែលនាំឲ្យ​ក្រុមហ៊ុនសម្រេចនាំចូលផលិតផលនេះ ចូលមកបម្រើក្នុងប្រទេសកម្ពុជា គឺដើម្បីបំពេញតម្រូវការដល់អតិថិជននៅកម្ពុជា។

លោក សេម ប្រធានផ្នែកលក់ នៃក្រុមហ៊ុន MSI Cambodia បានថ្លែងឲ្យដឹងថា ប្រភេទម៉ូឌែលថ្មី ដែលបម្រើសេចក្ដី​ត្រូវការ​របស់អតិថិជន ដែលចាំបាច់ក្នុងការប្រើប្រាស់កុំព្យួទ័រ ព្រោះថា ម៉ូឌែលថ្មីនេះ មានប្រព័ន្ធបច្ចេកវិទ្យាទំនើប​ មានភាពរហ័ស និងធន់ ដែលធ្វើឲ្យដំណើរការការងារ របស់អតិថិជនកាន់តែរីកចម្រើនជាលំដាប់ លើសពីនេះទៀតសម្រាប់ អ្នកដែលចូល​ចិត្តលេង Game កាន់តែងាយស្រួលជាមួយម៉ូឌែលថ្មីមួយនេះ។​

សូមបញ្ជាក់ថា PS42 Prestige Series ជាប្រភេទកុំព្យួទ័រ ដែលមានប្រព័ន្ធបច្ចេកទេសទំនើប ស្ដើងងាយស្រួលកាន់ ផ្ដល់ភាពងាយស្រួល​ ដល់អ្នកបំពេញការងារផ្សេងៗ ក៏ដូចជាសិស្សានុសិស្ស សម្រាប់បំពេញការងារសិក្សា ម៉ូឌែលថ្មីនេះ មានវត្តមាននៅកម្ពុជា ក្នុងថ្ងៃនេះតែម្ដង៕