(ភ្នំពេញ)៖ ខ្សែវីដេអូដែលមានរយៈពេលជិត១០នាទី បានបង្ហាញពីជីវិតគ្រួសារជាកសិករ របស់លោកឧកញ៉ា ឌី ប៉ូ ដែលស្ទើតែមួយជីវិតរបស់លោក បូជាតែជាមួយការធ្វើស្រែ តាំងពីនៅកុមារភាពរហូតដល់វ័យជាង៦០ឆ្នាំទៅហើយ ក៏លោកមិនមានគំនិតបោះបង់ មុខរបរធ្វើស្រែនេះចោលដែរ។

តាមរយៈខ្សែវីដេអូនេះ ទោះបីបច្ចុប្បន្នលោក និងក្រុមគ្រួសារមានជីវភាពធូរធារហូតឡើងងារជាឧកញ៉ាយ៉ាងណាក៏ដោយ លោករួមទាំងក្រុមគ្រួសារ គ្មានគំនិតបោះបង់ចោលការធ្វើស្រែនេះឡើយ គឺមានតែមហិច្ឆតាចង់ពង្រីកមុខរបរធ្វើស្រែនេះឲ្យឡើងដល់រាប់ម៉ឺនហិកតា ព្រោះតែលោកយល់ថា ការធ្វើស្រែលើដី ប្រៀបដូចយករ៉ែមិនចេះអស់។

សូមទស្សនាកម្រងខ្សែវីដេអូ ស្ដីពីសកម្មភាពធ្វើស្រែរបស់លោកឧកញ៉ា ឌី ប៉ូ ដូចខាងក្រោម៖