(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្ដព្រះសីហនុ បានបន្តយុទ្ធនាការចុះត្រួតពិនិត្យ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ១គោលដៅ នៅលើវិថីឯករាជ្យត្រង់ចំណុច (ខាងមុខការិយាល័យចរាចរណ៍ផ្លូវគោក) ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់បានរថយន្តចំនួន៩គ្រឿង បើកបរដោយជនជាតិចិន គ្មានប័ណ្ណបើកបរ យកមកទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តតាមនីតិវិធី នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា រថយន្តចំនួន៩គ្រឿង ដែលបើកបរដោយជនជាតិចិន គ្មានប័ណ្ណបើកបរ ត្រូវបានកម្លាំងជំនាញឃាត់បាននោះ រួមមាន៖
១៖ រថយន្តម៉ាក Starex ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 2D-9169។
២៖ រថយន្តម៉ាក IZUSU ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 2A-9298។
៣៖ រថយន្តម៉ាក SEINA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AJ-6809។
៤៖ រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AM-5231។
៥៖ រថយន្តម៉ាក LEXUS RX300 ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 2AL-9529។
៦៖ រថយន្តម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2M-7657។
៧៖ រថយន្តម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខព្រះសីហនុ 2B-3538។
៨៖ រថយន្តម៉ាក HIGHLANDER ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2L-5333។
៩៖ រថយន្តម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2Q-6469៕