(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចបានជ្រើសរើសយកការហែលទឹកជំនួសឲ្យការរត់លើម៉ាស៊ីនជំនួសវិញ ដើម្បីថែទាំងសុខភាពឲ្យកាន់តែល្អប្រសើរ។
ជាមួយរូបភាពមួយសន្លឹកកំពុងកាន់ចៅហែលក្នុងអាងទឹកដែលបង្ហោះលើ Facebook នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «សម្រាប់ខ្ញុំឆ្លៀតពេលទំនេរចុងសប្តាហ៍ គឺវាយកូនហ្គោល និងហែលទឹក។ ពេលខ្លះក៏បានហែលទឹកជាមួយចៅៗពេលពួកគេមកលេង។ ឥឡូវនេះខ្ញុំជ្រើសរើសការហែលទឹកច្រើនជាងរត់លើម៉ាស៊ីនដើម្បីសុខភាព»។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ក្នុងមួយថ្ងៃសម្តេចហែលទឹកក្នុងអាងហែលជាទឹកជាច្រើនម៉ោង បើគិតជាចម្ងាយវិញប្រមាណជា ១គីឡូម៉ែត្រ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ហាត់ប្រាណជាប្រចាំដើម្បីសុខភាព។ ជាពិសេសអនុវត្តន៍តាមវេជ្ជបញ្ជារបស់គ្រូពេទ្យមិនឲ្យទម្ងន់ឡើងលើសពី ៧០គីឡូនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា សុខភាពរបស់សម្តេចនៅតែរឹងមាំ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ ជាពិសេសការពារប្រជាជន និងប្រទេសកម្ពុជា ពីបំណុងទុច្ចរិតទាំងឡាយ ដែលចង់ទាញកម្ពុជាទៅក្នុងភ្លើងសង្គ្រាម និងភាពខ្ទេចខ្ទាំជាថ្មី។
ក្រៅពីការបញ្ជាក់នូវការជ្រើសការហែលទឹកជំនួសឲ្យការត់លើម៉ាស៊ីននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់ជនរួមជាតិទាំងអស់មានសុខភាពល្អប្រសើរផងដែរ៕